What is Love? ចម្រៀង​ក្នុង​អាល់ប៊ុម Songkites Season of Love

  • 2016-08-31 18:19:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​​ម្សិល​មិញក្រុម​ចម្រៀង​ Songkites Season of Love បាន​មក​ជួប​ជុំ​គ្នា​នៅ​ Koi ព្រះ​ត្រសក់​ផ្អែម​ដើម្បី​ជួប​ជុំ​អ្នក​គាំទ្រ​ក៏​ដូច​ជា​បើក​សម្ពោធ​ការ​លក់​សំបុត្រ​ចូល​រួម​ការ​ប្រគំ​តន្ត្រី​របស់​ពួក​គេ ហើយ​ជា​ពិសេស​ពួក​គេ​បាន​បក​ស្រាយ​ចម្រៀង What is Love? ​រួម​គ្នា​ដែល​ត្រៀម​ចេញ​ជា​ផ្លូវ​ការ​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ។

 

 

សំបុត្រ​ចូល​រួម​ទស្សនា​នឹង​ត្រូវ​ដាក់​លក់​ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី​០៣​ខែ​កញ្ញា​ដែល​ត្រូវ​នឹង​ថ្ងៃ​ប្រគំ​តន្ត្រី​តែ​ម្ដង​ អ្នក​គាំ​ទ្រ​ទាំង​អស់​អាច​ស្វែង​រក​ទិញ​សំបុត្រ​បាន​នៅ​គ្រប់​សាខា Koi Cafe លើក​លែង​តែ​សាខា​ Aeon Mall តែ​ប៉ុណ្ណោះ។ ការ​ប្រគំ​តន្ត្រី​នេះ​នឹង​ត្រូវ​ប្រព្រឹត្ត​ឡើង​នៅ Black Box ស្ថិត​ក្នុង​សាលា​អន្តរជាតិ ISPP សាខា​ចាក់​អង្រែ។​​

 

 

អ្នកស្រី Carrie Herbert ដែល​ជា​ម្ចាស់​គម្រោង Songkites បាន​លើក​ឡើង​ថា​ នេះ​ជា​លើក​ទី​២​ហើយ​ដែល​ Songkites បាន​សម្រេច​ចិត្ត​ផលិត​អាល់ប៊ុម​ចម្រៀង​ឡើង​ ដែល​លើក​ទី​១ ​នោះ​គឺ​ជា​អាល់ប៊ុម​ទូទៅ​ ហើយ​ Songkites បាន​បណ្ដុះ​ពន្លក​តារា​ Original Song ដែល​មាន​គេ​ឈ្មោះ​បោះ​សំឡេង​ក្នុង​ស្រទាប់​យុវវ័យ​ជា​ច្រើន​ដូច​ជា​ លោក ម៉ា ចន្ទ័បញ្ញា លោក Jimmy Kiss លោក អ៊ួង សូរិយា Nikki Nikki ជាដើម។

 

"អាល់ប៊ុម​ទី​១​ដែល​យើង​បាន​ចេញ​កាល​ពី​៣​ឆ្នាំ​មុន​យើង​ផ្តោត​ទៅ​លើ Original Song តែ​មួយ​មុខ​គត់ តែ​អាល់ប៊ុម​ទី​២​នេះ​ គឺ​យើង​ផ្តោត Original Song ដែរ ​ប៉ុន្តែ​យើង​​និយាយ​ពី​ក្តីស្រលាញ់ទាំងអស់​ក្នុង​អាល់ប៊ុម​មួយ​នេះ"។

 

 

ចំណែក​ឯ​កញ្ញា លី បូរ៉ាវី ដែល​ជា​អ្នក​តំណាង​ឲ្យ Koi កម្ពុជា​វិញ​ បាន​ឲ្យ​ដឹង​ថា​កាល​ដែល​​ Koi សម្រេច​ចិត្ត​សហការ​ក៏​ដូច​ជា​ផ្ដល់​ទីតាំង​សម្រាប់​ការ​លក់​សំបុត្រ​ព្រោះ៖ "យើង​ចង់​ឃើញ​ក្មេង​ៗ​ របស់​កម្ពុជា​មាន​លទ្ធភាព​ផលិត​បទ​ចម្រៀង​ខ្លួន​ឯង​ដោយ​មិន​ចម្លង​ពី​បរទេស​​និយាយ​រួម​ទៅ​យើង​ចង់​ឲ្យ​វិស័យ​ចម្រៀង​យើង​រីក​ចម្រើន​តែ​ម្ដង"។

 

 

សម្រាប់​អាល់ប៊ុម Songkites Season of Love នេះ ​គឺ​មាន​តារា​ចម្រៀង​ Original Song ៩​រូប ​ដែល​ត្រូវ​សហការ​គ្នា​ដើម្បី​ផលិត​​អាល់ប៊ុម​ សេចក្ដី​ស្រលាញ់​នេះ​ឡើង​ដែល​ក្នុង​នោះ​មាន​ដូចជា លោក អ៊ួន​ បឋម កញ្ញា ថាច់ ម៉ារិ លោក Felix លោក Ting Tong កញ្ញា ឈឹត កញ្ចនា និង​ មេក្រុម CagePitch វិសុទ្ធ ជាដើម ហើយ​បទ​ចម្រៀង​ទាំង​អស់​នឹង​ចេញ​ជា​ផ្លូវ​ការ​នៅ​ខែ​ក្រោយ​នេះ​​មាន​តែ​នៅ​លើ Smart Music តែ​ប៉ុណ្ណោះ៕​​

 

តោះ...!!! ទៅ​ស្ដាប់​បទ What is Love? ទាំង​អស់​គ្នា៖

អត្ថបទ៖ SAMEDY