រូប​បុរស​​ថត​ជាប់​នៅ​ពី​ក្រោយ ​Taylor Swift ត្រូវ​គេ​កាត់ត​បាញ់​ពេញ​អ៊ីនធឺណិត

  • 2016-08-31 15:38:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប៉ុប Taylor Swift បាន​បង្ហាញ​ខ្លួន​ក្នុង​ទីក្រុង​ញីវយ៉ក​កាល​ពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​គេ​ប្រមាញ់​រូបថត​ជា​ច្រើន​សន្លឹក ខណៈ​នោះ​ចៃដន្យ​អ្វី​រូប​មួយ​សន្លឹក​គេ​បាន​ថត​ជាប់​បុរស​ម្នាក់​នៅ​ខាង​ស្ដាំ​​​ Taylor ធ្វើ​មុខ​យ៉ាង​មាំ​សម្លឹង​នាង។

 

ពេល​នេះ​រូប​មួយ​សន្លឹក​នោះ​កំពុង​ល្បី​សុះសាយ​ ដោយ​សារ​អ្នក​លេង​អ៊ីនធឺណិត​បាន​កាត់​ត​រូប​បុរស​នោះ​និង ​Taylor Swift ចេញ​ជា​រូប​ផ្សេង​ៗ​​ដូច​ជា កាត់​ត​មុខ​បុរស​នោះ​ជា​ Tom Hiddleston ​ដែល​មិត្ត​ប្រុស​ម្ចាស់​បទ "Blank Space”នេះ​ផ្ទាល់, Kanye West និង​តួ​ Grim Reaper ជា​ដើម៕

 

រូបដើម

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ dailymail