​យុវជន​ម្នាក់​ Hack វិបសាយ​នាយករដ្ឋមន្ត្រី​ដើម្បី​លើក​ពេល​ការ​ប្រឡង​

  • 2016-09-01 13:10:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​នៅ​ប្រទេស​ស្រីលង្កា​មួយ​រូប​​មិន​ត្រូវ​គេ​បញ្ចេញ​ឈ្មោះ​ ត្រូវ​ចាប់​ខ្លួន​ដោយ​សារ​​ Hack វិបសាយ​របស់​នាយករដ្ឋមន្ត្រី​ដើម្បី​បង្ហោះ​សារ​ទាមទារ​ឲ្យ​​លើក​ពេល​នៃ​ការ​ប្រឡង​ចូល​មហាវិទ្យាល័យ​របស់​ខ្លួន។

 

 

​​​​​​​វិបសាយ​ផ្លូវ​ការ​របស់​នាយករដ្ឋមន្ត្រី​ស្រី​លង្កា​លោក​ Maithripala Sirisena ត្រូវ​បាន​ Hack កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ និង​ ថ្ងៃ​សុក្រ សប្ដាហ៍​មុន ​ដោយ​ក្រុម​​មួយ​​ដែល​​ឲ្យ​ឈ្មោះ​ខ្លួន​ឯង​ថា​ Sri Lankan Youth។ ក្រោយ​ពី​ Hack បាន​សម្រេច​ ​ពួក​គេ​បាន​បង្ហោះ​សារ​ដើម្បី​ឲ្យ​ពន្យារ​ពេល​ការ​ប្រឡង​ដែល​ធ្វើ​ឡើង​នា​ខែ​មេសា​ឆ្នាំ​ក្រោយ។ មិន​តែ​ប៉ុណ្ណោះ​ ថែម​ទាំង​ទាមទារ​​ឲ្យ​លោក​ Sirisena ឲ្យ​ឈប់​​ទទួល​បន្ទុក​ការងារ​​ជា​នាយករដ្ឋមន្ត្រី ហើយ​មក​យក​​ចិត្ត​ដាក់​លើ​បញ្ហា​របស់​សិស្ស​និស្សិត​ឯ​ណេះ​វិញ។​​​

 

តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ AFP បាន​ឲ្យ​ដឹង​ថា ​យុវជន​វ័យ​ ១៧ ឆ្នាំ​រូប​នោះ​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ​ ហើយ​ត្រូវ​ប្រឈម​នឹង​ការ​​ពិន័យ​ជា​ទឹក​ប្រាក់​ ២ ០០០ ដុល្លារ និង​ អាច​ជាប់​គុក​រយៈ​ពេល​ ៣ ឆ្នាំ៕ ​​​​​​ ​

ចុច​អាន៖ iPhone 7 មិនទាន់ប្រកាសផង សំបកហោះ​​មក​ដល់ខ្មែរបាត់

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ TheVerge ​​