កាហ្វេ​ Brown មិន​ទាន់​គិត​គូរ​រឿង​លក់​ Franchise

  • 2016-09-01 14:46:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង​កាហ្វេ​ល្បីឈ្មោះ​ក្នុង​ស្រុក​ Brown មិន​ទាន់​គិត​គូរ​ចង់​លក់​ Franchise របស់​ខ្លួន​ភ្លាមៗ​នៅឡើយ​ទេ បើ​ទោះ​ហាង​នេះ​ត្រូវ​បាន​យុវវ័យ​និង​មហាជន​ទូទៅ​ទទួល​ស្គាល់​ស្នាដៃ​យ៉ាង​ណា​ក្តី។

 

 

លោក ចាង ប៊ុន​លាង​ សហ​ស្ថាបនិក​នៃ​ហាង​កាហ្វេ​នេះ​ បាន​ទម្លាយ​ថា លោក​មិន​ទាន់​អាច​ឆ្លើយ​បាន​នៅ​ឡើយ​ថា ព្រម​ឬ​មិន​ព្រម​ ពាក់​ព័ន្ធ​នឹង​លក់ Franchise នេះ​ទេ។ ម្ចាស់​ពាន​រង្វាន់​សហគ្រិន​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៦ បន្ត​ថា វា​មិនមែន​ជា​រឿង​អាក្រក់​នោះ​ឡើយ ដោយសារ​តែ​វា​ជួយ​ឲ្យ​ហាង Brown ​អាច​បោះ​ជំហាន​ទៅ​មុខ​លឿន។ ប៉ុន្តែ​​ហាង​នេះ​ មិនមែន​ជា​ការ​ចូល​រួម​ចំណែក​លោក​តែ​ម្នាក់​ឯង​នោះ​ទេ គឺ​មាន​គ្នា​៦នាក់ ដូច្នេះ​មាន​រឿង​ជា​ច្រើន​ដែល​ត្រូវ​ពិភាក្សា​គ្នា។  

​"បើ​សិន​ជា​ចង់​រីក​ចម្រើន​លឿន​ជាង​នេះ​ តើ​គួរ​តែ​រៀបចំ​បែប​ណា?” នេះ​ជា​រឿង​ដែល​ខាង​លោក​កំពុង​គិត​គូ តើ​គួរ​រៀប​ទំហំ​ទីតាំង​ដូច​ម្ដេច ហើយ​ត្រូវ​ប្រឈម​បាត់​អ្វី​ខ្លះ ដែល​ខាង​លោក​ត្រូវ​សិក្សា​ច្រើន​បន្ថែម​ទៀត។

  ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ហាង​កាហ្វេ​ក្រៅ​ស្រុក​ជា​ច្រើន​បាន​ហូរ​ចូល​មក​កម្ពុជា តែ​កាហ្វេ Brown នៅតែ​អាច​ប្រកួត​ប្រជែង​និង​ឈរ​ឈ្មោះ​ក្នុង​ចិត្ត​អតិថិជន។ ដោយ​ឡែក​ ថ្មីៗ​នេះ​ក្រុម​ហ៊ុន​ហាង​កាហ្វេ​ Amazon របស់​ថៃ​ផ្ដល់​សិទិ្ធ​ធ្វើ​អាជីវកម្ម​ដល់​សាធារណជន​នៅ​កម្ពុជា​ផង​ដែរ ។ ពាណិជ្ជករ​ដែល​អាច​មាន​​សិទិ្ធ​ដំណើរការ​ហាង​កាហ្វេ​នេះ​បាន​​ត្រូវ​​ចំណាយ​ប្រាក់ ១៦ ០០០ ដុល្លារ​ដើម្បី​​ទិញ​សិទ្ធិ។​ បន្ថែម​លើ​នេះ​អ្នក​ទទួល​សិទ្ធិ​ក៏​ត្រូវ​សាងសង់​តែង​លម្អ​ហាង​ និង​បំពាក់​​ឧបករណ៍​ឲ្យ​ស្រប​តាម​លក្ខខណ្ឌ​តម្រូវ​របស់​ Amazon ដើម​ និង​ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត​ដូចជា​អត្រា​ប្រាក់​ចំណេញ​ជាដើម៕

 

 

សូមអាន៖   អាយុ​ជា​ឧបសគ្គ​ធំ​សម្រាប់​សហគ្រិន​វ័យ​ក្មេង​

    អត្ថបទ៖ លឹម សុ​នា