Schweinsteiger ​​ស្រក់​ទឹក​ភ្នែក​សស្រាក់​ ​ពេល​ប្រកួត​ចុង​ក្រោយ​ឲ្យ​អាល្លឺម៉ង់

  • 2016-09-01 14:56:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bastian Schweinsteiger ​​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ឥន្ទ្រី​ដែក​អាល្លឺម៉ង់​ ​បាន​បង្ហូរ​ទឹក​ភ្នែក​សស្រាក់​ ពេល​ប្រកួត​ចុង​ក្រោយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​​នៅ​កីឡដ្ឋាន​ Borussia Park ​ក្នុង​ជំនួប​មិត្ត​ភាព​ ដែល​ឈ្នះ​ហ្វាំងឡង់​ ២-០ កាល​ពី​យប់​មិញ។

 

Bastian Schweinsteiger ​​ប្រធាន​ក្រុម​ជម្រើស​ជាតិ​​អាល្លឺម៉ង់

 

ខ្សែ​បម្រើ​វ័យ​៣២​ឆ្នាំ​ បាន​​ស្រក់​ទឹក​ភ្នែក​ អំឡុង​ពេល​ធ្វើ​បទ​បង្ហាញ​មុន​ការ​ប្រកួត​ ដែល​ជា​ការ​ប្រកួត​ចុង​ក្រោយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​មុន​ចូល​និវត្តន៍។ កីឡាករ​របស់​ក្រុម​បិសាច​ក្រហម​ Manchester United រូប​នេះ​ ​បង្ហាញ​ខ្លួន​ឲ្យ​ឈុត​ធំ​អាល្លឺម៉ង់​លើក​ដំបូង​ កាល​ខែ​មិថុនា ឆ្នាំ​២០០៤ និង​បញ្ចប់​អាជីព​ជាមួយ​ជម្រើស​ជាតិ​ ដោយ​បង្ហាញ​ខ្លួន​សរុប​១២១​ប្រកួត ស៊ុត​បាន​២៤​គ្រាប់។

 

“វា​ពិត​ជា​មាន​ន័យ​ណាស់ ដែល​អ្នក​ទាំង​អស់​គ្នា​នៅ​ទីនេះ​ថ្ងៃ​នេះ។ វា​ជា​កិត្តិយស​បំផុត​សម្រាប់​ខ្ញុំ ដែល​បាន​លេង​ឲ្យ​អ្នក​ទាំង​អស់​គ្នា”។ អតីត​កីឡាករ​ក្រុម​ Bayern Munich បាន​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ។

 

 

Schweinsteiger ​ដែល​​ដូរ​​ចេញ​នៅ​នាទី​៦៦​យប់​មិញ​ បាន​​ជាប់​កំណត់ត្រា​បង្ហាញ​ខ្លួន​នៅ​ Euro ច្រើន​ជាង​គេ​បំផុត​ឲ្យ​ជម្រើស​ជាតិ​​អាល្លឺម៉ង់ ​ពោល​គឺ​លេង​បាន​​១៨​ប្រកួត។ ខ្សែ​បម្រើ​កណ្ដាល​ឆ្នើម​រូប​នេះ ក៏​ជា​តួអង្គ​ដ៏​សំខាន់​ ដែល​ជួយ​ឲ្យ​អាល្លឺម៉ង់ លើក​ពាន​ World Cup 2014 នៅ​ប្រេស៊ីល​ផង​ដែរ៕

 

 

 

 

 

 

 

 

 

 

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ BBC