ហង្ស ម៉ារីនី ផ្ដោត​លើ​ការងារ​មនុស្ស​ធម៌​ជាង​សិល្បៈ

  • 2016-09-01 17:27:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហង្ស ម៉ារីនី បាន​ថ្លែង​ក្នុង​ឱកាស​យក​អំណោយ​ទៅ​ជូន​ក្មេង​ៗ​នៅ​សាលា​ដូង​ថា នាង​ស្រលាញ់​ការងារ​មនុស្ស​ធម៌​ណាស់ និង​ផ្ដោត​លើ​ការងារ​មួយ​នេះ​ជាង​សិល្បៈ។

 

 

អតីត Freshie girl រូប​នេះ​ បាន​បន្ត​ទៀត​ថា ​ពេល​មាន​ការងារ​សិល្បៈ​ ស្រប​ពេល​នាង​ចុះ​ធ្វើ​កិច្ចការ​មនុស្ស​ធម៌ ​នាង​តែង​សុខចិត្ត​ចោល​ការងារ​សិល្បៈ​សិន។ “មក​ពី​ខ្ញុំ​ស្រលាញ់​ការងារ​ជួយ​គេ​នោះ ដូច្នេះ​ហើយ​ ទើប​ខ្ញុំ​ខំ​ប្រឹងប្រែង​ធ្វើ​សកម្មភាព​ខ្លាំង​ឡើង​រហូត​មក ហើយ​ការងារ​មួយ​នេះ​ខ្ញុំ​ផ្ដោត​សំខាន់​ជាង​សិល្បៈ​ទៀត។”

 

តារា​ស្រី​វ័យ ២៥ឆ្នាំ បញ្ជាក់​មូលហេតុ​ ដែល​ធ្វើឲ្យ​នាង​ហ៊ាន​លះបង់​ការងារ​សិល្បៈ​ស្រប​ពេល​មាន​ការងារ​មនុស្សធម៌​ព្រោះ "ការងារ​ជួយ​សង្គម​របស់​ខ្ញុំ​ គឺ​ជួយ​មនុស្ស​ដែល​ខ្វះខាត ទី​ទ័លក្រ និង​គ្មាន​អ្វី​ហូប​ចូក។ ដូចនេះ​ហើយ​យើង​ខកខាន​មិន​បាន​ទេ តែ​សម្រាប់​សិល្បៈ​វិញ ​យើង​មិន​បាន​ធ្វើ​លើក​នេះ នៅ​មាន​ឱកាស​ពេល​ក្រោយ​ទៀត។ តែ​សម្រាប់​អ្នក​ដែល​ខ្វះ​ខាត​ពួកគាត់​ប្រហែល​ពិបាក​ចាំ​ណាស់”។

 

 

ហង្ស ម៉ារីនី បន្ថែម​ថា ​កាលពី​សប្ដាហ៍​មុន ​ថ្ងៃ​ដែល​នាង​យក​អំណោយ​ជា​ថវិកា និង​សម្ភារៈ​សិក្សា​ទៅ​ជូន​ក្មេង​ៗ​នៅ​សាលា​ដូង​ស្ថិត​នៅ​ភូមិ​រលោះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វា នោះ​ ក៏​មាន​គេ​ទាក់ទង​ឲ្យ​ថត​ដែរ តែ​ព្រោះ​តែ​ជាប់​ការងារ​មនុស្ស​ធម៌​បាន​ជា​នាង​មិន​ទទួល៕

 

 

ចុចអាន៖ហង្ស ម៉ារីនី៖ បើ​ឈ្នះ​ទឹក​ប្រាក់​១០០% ​ខ្ញុំ​នឹងបរិច្ចាគ

 

អត្ថបទ៖ទ្រី រ៉ាវី រូបភាព៖ផ្ដល់ឲ្យ