Pep ថា​គ្មាន​ក្រុម​ណា​លេង​ល្អ​ជាង Barcelona ​នោះ​ទេ

  • 2016-09-01 17:37:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola បាន​ពោល​សរសើរ​ក្រុម​របស់​លោក​ Luis Enrique ថា​លើ​លោក​នេះ​គ្មាន​ក្រុម​ណា​លេង​ល្អ​ជាង​ Barcelona ទេ។

 

 

ការ​លើក​ឡើង​ដូច្នេះ​របស់​អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​ចំ​ពេល​ Manchester City ត្រូវ​ប៉ះ​គ្នា​ជាមួយ​ Barcelona ក្នុង​ការ​ប្រកួត​ជម្រុះ​តាម​ពូល​ពាន​រង្វាន់​ Champions League ហើយនេះ​ក៏ជា​ការ​លេង​ទល់​ជាមួយ​ក្រុម​ចាស់​របស់​ខ្លួនសារ​ជា​ថ្មី​ចាប់​តាំង​ពី​ចាក​ចេញ​ពី អេស្ប៉ាញ​ក្នុង​ឆ្នាំ​២០១២​មក​។

 

កាល​ពី​២​រដូវកាល​មុន គ្រា​ដឹក​នាំ Bayern Munich លោក​ Pep ធ្លាប់​លេង​ទល់​នឹង​ Barcelona ម្ដង​រួច​មក​ហើយ​ដែល​កាល​នោះ​លទ្ធផល​សរុប​ទាំង​២​ជើង​​គឺ​ចាញ់​ ៥-៣។ បុរស​​វ័យ​ ៤៥​ឆ្នាំ​បាន​ចាត់​ទុក​ជំនួប​ជា​មួយ​ក្រុម​ជើង​ឯក​លីគ​កំពូល​អេស្ប៉ាញ​ថា ជា​ប្រកួត​ពិបាក​បំផុត​ពិសេស​ការ​ទប់ទល់​នឹង​ ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​ទាំង​៣ MSN មាន Lionel Messi, Luis Suarez និង Neymar ៕

 

 

ប្រែ​សម្រួល៖​ វីរ៉ុត ប្រភព៖ Goal