មិន​ត្រឹម​សម្ដែង តូតា ឈាន​ទៅច្រៀង​ទៀត​ក្នុង​រឿង "ម្ទេស​ហិរ ប៉ះ​អំបិល​ប្រៃ”

  • 2016-09-06 21:56:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែង​ក្នុង​ឱកាស​ជួបជុំ​អ្នក​គាំទ្រ​នៅ​ផ្សារ​ទំនើប Aeon កាលពី​សប្ដាហ៍​មុន​នោះ ម៉ាក សែនសូនីតា បាន​ប្រាប់​ឲ្យ​ដឹង​ថា​ចម្រៀង​នៅ​ក្នុង​រឿង "ម្ទេស​ហិរ ប៉ះ​អំបិល​ប្រៃ” នាង​មិន​ត្រឹមតែ​ជា​តួឯក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​អ្នក​បកស្រាយ​​ចម្រៀង​ក្នុង​រឿង​នោះ​ដោយ​ផ្ទាល់​ផង​ដែរ។

 

 

តូតា បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ​ចម្រៀង​ក្នុង​រឿង​របស់​ស្ថានីយ​ទូរទស្សន៍ PNN ដែល​នាង​បាន​សម្ដែង​នោះ​ គឺជា​ប្រភេទ​ចម្រៀង Original មាន​ចំណងជើង​ថា "ម្ទេស​ហិរ អំបិល​ប្រៃ”។

 

តារា​ស្រី​ដែល​ទើប​ត្រឡប់​ពី​ធ្វើ​សន្និសីទកាសែត​នៅ​ប្រទេស​ថៃ​ បាន​បញ្ជាក់​ថា "មុន​ដំបូង​ខ្ញុំ​សុំ​ខាង​ក្រុម​ការងារ​លេង​ៗ​ទេ​ថា រឿង​នេះ ​បង​ឲ្យ​ខ្ញុំ​ច្រៀង​តែម្ដង​ទៅ។ បន្ទាប់មក​គាត់​ក៏ Ok នឹង​ឲ្យ​ខ្ញុំ​ហាត់​សម​១​អាទិត្យ​នៅ​ស្ទូឌីយោ តែ​ខ្ញុំ​ចម្រៀង​១​បទ​នេះ​ជា​ប្រភេទ​បទ​ធូរ​ទេ​បាន​អាច​ទៅ​រួច”៕

 

 

អត្ថបទ៖ទ្រី រ៉ាវី