Songkites Season of Love ១អាល់ប៊ុមដាក់​ជា​ចម្រៀង​ក្នុង​រឿង "ស្នេហ៍​ស្វ័យ​គុណ​៤"

  • 2016-09-07 15:59:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករ​រឿង​ "ស្នេហ៍​ស្វ័យ​គុណ​៤" លោក Deep បាន​អះអាង​មក​កាន់ Sabay ថា​ បទ​ចម្រៀង​ទាំង​១០​បទ​នៅ​ក្នុង​គម្រោង Songkites Season of Love នឹង​ត្រូវ​ដាក់​ជា​ចម្រៀង​ក្នុង​សាច់​រឿង "ស្នេហ៍​ស្វ័យ​គុណ​៤"។

 

 

លោក Deep ផលិតករ​រឿង​ "ស្នេហ៍​ស្វ័យ​គុណ​៤"

 

លោក Deep ដែល​ជា​ផលិតករ​បាន​លើក​ឡើង​ថា​ សម្រាប់​អាល់ប៊ុម Songkites Season of Love នេះ​ នឹង​ត្រូវ​យក​មក​ដាក់​ជា​ចម្រៀង​ក្នុង​សាច់រឿង "ស្នេហ៍​ស្វ័យ​គុណ​៤" ពី​ព្រោះ​ថា​សាច់​រឿង​ គឺ​និយាយ​ពី​សេចក្ដី​ស្រលាញ់​ ហើយ​បទ​ចម្រៀង​នៅ​ក្នុង​អាល់ប៊ុម​មួយ​នេះ​ ក៏​និយាយ​ពី​សេចក្ដី​ស្រលាញ់​ដូច​គ្នា​ដែរ ហើយ​កាល​​ដែល​លោក​សម្រេច​ចិត្ត​សហការ​ជាមួយ Songkites ដោយ​សារ​លោក​និង Songkites ធ្លាប់​ធ្វើ​ការ​រួម​គ្នា​ម្ដង​រួច​មក​ហើយ​ ហើយ​ក៏​បាន​ឃើញ​ពី​សក្ដានុពល​របស់​ពួក​គេ។

 

 

ចម្រៀង​ទាំង ១០បទ​ក្នុង​គម្រោង Songkites Season of Love មាន​នៅ​ក្នុង Smart Music App

 

"យើង​ធ្លាប់​ធ្វើ​ការ​ជាមួយ​ Songkites ក្នុង​គម្រោង​មួយ​របស់ BBC ដូច្នេះ​ហើយ​ទើប​លើក​នេះ​ ខ្ញុំ​សម្រេច​ចិត្ត​យក Songkites ដដែល​និង​ដើម្បី​បង្កើត​ឱកាស​ដល់​អ្នក​មាន​ទេព​កោសល្យ​ជំនាន់ៗ​ក្រោយៗ​ទៀត​បាន​បញ្ចេញ​ស្នាដៃ​ក្នុង​ការ​សរសេរ​ចម្រៀង​ផង​ដែរ​"៕

 

ទៅ​ស្ដាប់​ការ​បក​ស្រាយ​លម្អិត​របស់​ផលិតករ​រឿង "ស្នេហ៍​ស្វ័យ​គុណ​៤"៖

 

 

អត្ថបទ៖ SAMEDY​​​​​ ​​

អត្ថបទពេញនិយម