Rashford ​​ស៊ុត​ហែតទ្រីក ​ពេល​លេង​ឲ្យ​ U-21 អង់គ្លេស​លើក​ដំបូង​​យប់​មិញ

  • 2016-09-07 15:32:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marcus Rashford ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​១៨​ឆ្នាំ​របស់​ក្លឹប​បិសាច​ក្រហម​ Manchester United ​បាន​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​ម្នាក់​ឯង​ (ហែតទ្រីក) ​​ក្នុង​ថ្ងៃ​បង្ហាញ​ខ្លួន​លើក​ដំបូង​ឲ្យ​ក្រុម​ U-21 ជម្រើស​ជាតិ​អង់គ្លេស និង​ជួយ​ឲ្យ​អង់គ្លេស​ ឈ្នះ​​ន័រវែស​ ៦-១ ក្នុង​ការ​ប្រកួត​ម​វគ្គ​ជម្រុះ​ពាន​រង្វាន់​ Euro U-21 កាល​ពី​យប់​មិញ។

 

Marcus Rashford ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​១៨​ឆ្នាំ​

 

៣​គ្រាប់​របស់ ​Rashford យប់​មិញ​ រក​បាន​នៅ​នាទី​ទី​២៩ និង​៦៦ ខណៈ​ដែល​១​គ្រាប់​ទៀត​ជា​បាល់​ពិន័យ​១១​ម៉ែត្រ​នាទី​ទី​៧២។

 

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​គឺ ខ្សែ​ប្រយុទ្ធ​ក្រុម​ Man Utd ​រូប​នេះ​ ​​ស៊ុត​ឲ្យ​ក្រុម​​បិសាច​ក្រហម​​កាល​​បង្ហាញ​ខ្លួន​ឈុត​ធំ​​ដំបូង, ស៊ុត​​​ចូល​កាល​បង្ហាញ​ខ្លួន​​ពាន​ UEFA Europa League លើក​ដំបូង, ​​ស៊ុត​ចូល​​ពេល​លេង​ Premier League លើក​ដំបូង, ​ស៊ុត​ចូល​ពេល​បង្ហាញ​ខ្លួន​នៅ​ឈុត​ធំ​អង់គ្លេស​លើក​ដំបូង ហើយ​លើក​នេះ​​ថែម​ទាំង​ស៊ុត​ចូល​ ពេល​លេង​ឲ្យ​ U-21 អង់គ្លេស​លើក​ដំបូង​ទៀត៕

 

 

 

 

 

 

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Goal