ទេព រិនដារ៉ូ និយាយ​ពី​សមត្ថភាព​សម្ដែង​ អម្ពរ ទេវី ចុង​ក្រោយ​នេះ

  • 2016-09-08 17:50:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជើង​ចាស់ ទេព រិនទដារ៉ូ បាន​ប្រាប់​ Sabay ឲ្យ​ដឹង​ថា​ រូប​សម្រស់​របស់​ដៃគូ​ចាស់​ខ្លួន ​គឺ​អ្នកនាង អម្ពរ ទេវី នៅ​​ស្អាត​ដូចដើម តែ​សមត្ថភាព​សម្ដែង​របស់​អ្នកស្រី​មិន​ដូចមុន​ទៀត​ទេ។

 

 

តួ​​ឪពុក​តួឯក​ស្រី​​រឿង "ចន្រ្ទា” បាន​បន្ត​​​ថា "ខ្ញុំ​សប្បាយ​ចិត្ត​មែនទែន​ ដោយ​បាន​ឃើញ​គាត់​ត្រឡប់​មក​វិញ និយាយ​តាមត្រង់​រាងរៅ​គាត់​នៅ​ស្អាត​ដដែល ​ថា​ទាស់​ត្រង់​ថា​ ពួក​យើង​រាង​ចាស់​ៗ​តិច។ ខ្ញុំ​ធ្លាប់​មាន​ពួកម៉ាក​ដែល​ទៅ​រស់នៅ​ស្រុក​គេ ហើយ​មក​វិញ​ខូច​រាង​អស់​អា​លីង តែ​គាត់​អត់​ទេ​ នៅ​ស្អាត​ដដែល។”

 

ទេព រិនដារ៉ូ បាន​បន្ត​ទៀត​ថា​ត្បិត​តែ​រូប​សម្រស់​អ្នកម្ដាយ​កូន​ពីរ​រូប​នោះ​នៅ​ដដែល​ ក៏​ពិត​មែន តែ​ការ​សម្ដែង​អ្នកស្រី​មិន​ដូច​ពេល​មុន​ឡើយ។ "និយាយ​តាម​ត្រង់​ទៅ​ចុះ​ការ​សម្ដែង​របស់​គាត់​រៀង​រឹង​ៗ​បន្តិច ប្រហែល​មក​ពី​ខកខាន​សម្ដែង​យូរ”៕

 

ចុចអាន៖ទេព រិនដារ៉ូ បង្ហើប​តិចនិក​​រក្សា​មិត្ត​ភាព​ជិត​ ៣០ ឆ្នាំ ជាមួយ អម្ពរ ទេវី

 

 

អត្ថបទ៖ទ្រី រ៉ាវី

អត្ថបទពេញនិយម