​ចិន អះអាង​ថា​ផលិត​រ៉ាដា​ចាប់​យន្តហោះ​បំបាំង​កាយ​បាន​សម្រេច​

  • 2016-09-09 21:21:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ​ Intelligent Perception Technology ​បាន​អះអាង​ថា​​ផលិត​ឡើង​បាន​សម្រេច​នូវ​បច្ចេកវិទ្យា​រ៉ាដា​ ដែល​អាច​ចាប់​យន្តហោះ​បំបាំង​កាយ​បាន។

 

 

គេ​បាន​អះអាង​ថា រ៉ាដា​អាច​ចាប់​​សញ្ញា​គោលដៅ​ដែល​ស្ថិត​នៅ​រយៈ​ចម្ងាយ​ ៩៦,៥ គីឡូម៉ែត្រ ហើយ​បើ​យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន​ Xinhua ឲ្យ​ដឹង​ថា​ បច្ចេកវិទ្យា​នេះ​ត្រូវ​បាន​តេស្ត​ដោយ​ជោគជ័យ​កាល​ពី​ខែ​កន្លង​ទៅ។ រ៉ាដា​នេះ​ ប្រើ​ប្រាស់​បច្ចេកវិទ្យា ​quantum entanglement photons ​មាន​ន័យ​ថា​វា​​មាន​សមត្ថភាព​ចាប់​សញ្ញា​បាន​ល្អ​ជាង​ប្រព័ន្ធ​ធម្មតា ដែល​​ធ្វើ​ឲ្យ​ងាយ​ស្រួល​តាមដាន​យន្តហោះ​ចម្បាំង​សម័យ​ទំនើប​​ប្រើ​ប្រាស់​បច្ចេកវិទ្យា​បំបាំង​កាយ​​ពី​ប្រព័ន្ធ​រ៉ាដា។

 

 

បច្ចេកវិទ្យា​ថ្មី​នេះ​ត្រូវ​គេ​ប្រកាស​ឲ្យ​ដឹង​បន្ទាប់​ពី​ប្រទេស​ចិន​ ចាប់​ផ្ដើម​ដំណើរ​ការ​ផ្កាយរណប​ quantum ដែល​ប្រើ​ប្រាស់​រូបមន្ត​ quantum ដើម្បី​ដោះស្រាយ​កូដ៕​​​​​​​​

 

ចុច​អាន៖ ជប៉ុន​ ​ផលិត​យន្តហោះ​ចម្បាំង​បំបាំង​កាយ បាន​សម្រេច​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ DailyMail​​

អត្ថបទពេញនិយម