ខ្លា​ចាស់​ សេន​ ប៊ុនថេន​ ប៉ះ​ថៃ​ល្ងាច​​ស្អែក​នេះ​ បារម្ភ​កម្លាំង​អត់​គ្រប់​​

  • 2016-09-09 23:40:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ចាស់​វស្សា​ សេន​ ប៊ុនថេន​ ព្រួយ​បារម្ភ​​ជុំ​វិញ​​កម្លាំង​​ធ្លាក់​ចុះ​ នៅ​ពេល​រូប​គេ​ត្រូវ​ទទួល​ស្វាគមន៍​អ្នក​លេង​ឆ្លង​ដែន​ថៃ​នៅ​​សង្វៀន​ CNC​ ​នា​​ល្ងាច​ ថ្ងៃ​សៅរ៍​ ទី​១០​ ខែ​កញ្ញា​ ឆ្នាំ​២០១៦​​នេះ។

 

អ្នក​តាម​ដាន​ក៏​ដូច​ជា​អ្នក​ស្រលាញ់​ប្រដាល់​គុន​ខ្មែរ​សុទ្ធ​តែ​ស្គាល់​ហើយ​កីឡាករ​ចាស់​វស្សា​ សេន​ ប៊ុនថេន​ ជា​កីឡាករ​ជើង​ខ្លាំង​មួយ​រូប​ប្រចាំ​ប្រទេស​។​ ដោយ​ខ្លាច​អ្នក​គាំទ្រ​ភ្លេច​មុខ ​ហើយ​ណា​មួយ​ចង់​ឡើង​រំលឹក​ក្បាច់​គុន​របស់​ខ្លួន​ផង​នោះ​ទើប​​រូប​គេ​សម្រេច​ចិត្ត​ឡើង​ប្រកួត​តែ​ម្ដង។​

 

 

សេន ប៊ុនថេន បន្ត​​ថា​ ការ​ប្រកួត​ល្ងាច​នេះ​ រូប​គេ​​បារម្ភ​អំពី​កម្លាំង​បន្តិច​បន្តួច​ផង​ដែរ​​ដោយ​ខ្លាច​​អស់​ស៊ុហ្វ​​ដោយ​សារ​រូប​គេ​វ័យ​កាន់​តែ​ច្រើន។​ យួរ​ៗ​ឡើង​ប្រកួត​ម្ដង​ ដូច្នេះ​​កម្លាំង​ប្រាកដ​ជា​មិន​ពេញ​ល្អ​ឡើយ ហើយ​ការ​ហ្វឹកហាត់​ក៏​មិន​បាន​ដិត​ដល់​ដូច​កាល​ពី​ក្មេង។​

 

ជើង​ខ្លាំង​ សេន​ ប៊ុនថេន​ ប្រកួត​ចុង​ក្រោយ​ប្រើ​កែង​ស្ដាំ​ផ្ដួល​កីឡាករ​ថៃ​ Phongdeth Doungchai​ ឲ្យ​សន្លប់​ធំ​ក្នុង​ទឹក​ទី១​ កាល​ពី​ថ្ងៃទី៩​ ខែ​មេសា​ ឆ្នាំ​២០១៦​ កន្លង​ទៅ​នេះ។​ រូប​គេ​ជា​​កីឡាករ​ដែល​ឈ្នះ​ខ្សែ​ក្រវាត់ ​និង​ពាន​រង្វាន់​ជា​ច្រើន​ក្នុង​ពេល​កន្លង​មក​​ ព្រម​ទាំង​​ធ្លាប់​​ចេញ​ទៅ​ប្រកួត​នៅ​ព្រឹត្តិការណ៍​ធំៗ​នៅ​ក្រៅ​ប្រទេស​ដូច​ជា​បារាំង​ ថៃ​ផង​ដែរ៕​

អត្ថបទ៖​ នួន​ ស៊ីណា​

អត្ថបទពេញនិយម