ស្ថាបនិក​ ក្រុមហ៊ុន​សំលៀក​បំពាក់​ម៉ាក​ Zara ក្លាយ​ជា​មហាសេដ្ឋី​មាន​បំផុត​ក្នុង​លោក

  • 2016-09-10 17:16:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Amancio Ortega ​ដែល​គេ​ស្គាល់​ថា​ជា​ស្ថាបនិក​ម៉ាក​សំលៀក​បំពាក់​ដ៏​ល្បី​របស់​ពិភពលោក​ឈ្មោះ​ Zara បាន​ហក់​ទៅ​កាន់​តំណែង​លេខ​១​ជា​មហាសេដ្ឋី​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​របស់​ពិភពលោក​។

 

លោក​ Amancio Ortega

ចំណូល​របស់​អ្នក​ជំនួញ​ជន​ជាតិ​អេស្ប៉ាញ​បាន​ស្ទុះ​ឡើង​ ១,៧ពាន់​លាន​ដុល្លារ​នៅ​សប្ដាហ៍​នេះ​ធ្វើ​ឲ្យ​ទ្រព្យ​សម្បត្តិ​សរុប​របស់​ គាត់​មាន​ចំនួន​ ៧៩,៥ពាន់​លាន​ដុល្លារ​ វ៉ា​ដាច់​អតីត​មហាសេដ្ឋី​លេខ​១​ពិភពលោក​ Bill Gates ដែល​មាន​ទ្រព្យ​សម្បត្តិ​តាម​ការ​ប៉ាន់​ស្មាន​​ ៧៨,៥ពាន់​លាន​ដុល្លារ​ ឲ្យ​ធ្លាក់​មក​កាន់​លេខ​២​វិញ​។

 

បុរស​វ័យ​៨០​ឆ្នាំ​ ពីមុនត្រឹមជា​មហា​សេដ្ឋី​លេខ​១​របស់​ទ្វីប​អឺរ៉ុបប៉ុណ្ណោះ។​ ​បច្ចុប្បន្ន​អតីត​កូន​ប្រុស​កម្មករ​ផ្លូវ​រថភ្លើង​រូប​នេះ​ បាន​ប្រគល់​ ការងារ​ជំនួញ​ឲ្យ​ទៅ​កូន​ស្រី​បង្កើត​ឈ្មោះ​ Marta ដែល​មាន​វ័យ​៣១​ឆ្នាំ​ជា​អ្នក​រ៉ាប់រង​ជំនួស​វិញ​ ដោយសារ​​អាយុ​កាន់​តែ​ចាស់ ​។ យ៉ាង​ណា​ក៏​ដោយ ពេល​នេះ Amancio គឺ​ជា​មហា​សេដ្ឋី​មាន​ទ្រព្យ​ច្រើន​បំផុត​ថ្មី​របស់​ពិភពលោក៕

 

 

 

 

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ Dailymail

អត្ថបទពេញនិយម
អត្ថបទថ្មី