លទ្ធផល​បាក់ឌុប​ឆ្នាំ ២០១៦​នេះ មាន​អ្នក​ជាប់​ច្រើន​​ជាង​ឆ្នាំ​មុន

  • 2016-09-10 18:23:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លទ្ធផល​ប្រលង​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​នេះ បង្ហាញ​ថា​បេក្ខជន​ដែល​ប្រលង​ជាប់​មាន​ ៦២,១៨ភាគ​រយ​ គឺ​ច្រើន​ជាង​ឆ្នាំ​មុន។ នេះ​បើ​តាម​ការ​បង្ហោះ​លើ​ទំព័រ Facebook ក្រសួង​អប់​រំ​យុវជន​និង​កីឡា​មុន​នេះ​បន្តិច។

 

 

តាម​ទំព័រ Facebook ក្រសួង​បាន​បញ្ជាក់​ថា បេក្ខជនប្រឡងជាប់ក្នុងសម័យប្រឡងឆ្នាំ២០១៦នេះ មានចំនួន ៥៥ ៧៥៣នាក់ ត្រូវជា ៦២,១៨% នៃ​បេក្ខជន​វត្តមាន​ចំនួន ៨៩ ៦៦១នាក់ ។ ក្នុង​នោះ បេក្ខជន​ប្រឡង​ជាប់​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន ៣៨ ៤១៥នាក់ ត្រូវជា ៥៧,២៨% នៃ​បេក្ខជន​ចំនួន ៦៧ ០៧១នាក់។ បេក្ខជន​ប្រឡង​ជាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន ១៧ ៣៣៨នាក់ ត្រូវជា ៧៦,៧៥% នៃ​បេក្ខជន​ចំនួន ២២ ៥៩០នាក់ ។

 

កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ បេក្ខជន​ទូទាំង​ប្រទេស​ប្រឡង​ជាប់​សរុប​មាន ៤៦.៥៦០​ នាក់ (៥៥,៨៨%) ក្នុង​ចំណោម ៨៣.៣២៥ ​នាក់។ ចំណែក​ឆ្នាំ​២០១៤ ក្នុង​កំណែ​ទម្រង់​រឹតបន្តឹងលើក​ដំបូង​ លទ្ធ​ផល​អ្នក​ជាប់​​​មាន​​​​ចំនួនត្រឹមតែ​ ២៣ ១២៦ ស្នើ​នឹង​ ២៥,៧២​% ​​ក្នុង​ចំណោម​​​​បេក្ខជន​ជាង​​៩​ម៉ឺន​នាក់។ ដោយ​​លទ្ធផល​អ្នក​ជាប់​បាក់​ឌុប ២០១៤ មាន​ចំនួន​តិច​ ក្រសួង​​បាន​រៀប​ចំ​ការ​ប្រលង​ទូ​ទាំង​ជា​​លើក​ទី​ពីរ​ក្នុង​ឆ្នាំ​២០១៤​ដដែល ​ដោយ​បេក្ខជន​ជាប់​ចំនួន​ ១២ ១៩៩ នាក់​​ស្មើ​​នឹង ១៧,៩៤​ % ក្នុង​ចំណោម​បេក្ខជន​សរុប​ ៦៨ ០០០​នាក់៕

 

អត្ថបទ៖ គង់ វិសាល

អត្ថបទពេញនិយម
អត្ថបទថ្មី