សុវត្ថិឌី ធារីកា ប្រឡង​បាក់​ឌុប​ជាប់​ជា​ស្ថាពរ!

  • 2016-09-10 22:26:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត​អតីត​បេក្ខភាព​ក្នុង​កម្មវិធី The Cambodian Idol សុវត្ថិឌី ធារីកា បាន​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំ ២០១៦ នេះ​ហើយ បន្ទាប់​ពី​ឃើញ​សេចក្ដី​ប្រកាស​របស់​ក្រសួង​ស្ដី​ពី​លទ្ធផល​ប្រឡង​នា​ថ្ងៃ​នេះ​ សម្រាប់​​មណ្ឌល​ភ្នំពេញ និង​ខេត្ត​កណ្តាល។

 

 

រូបភាព៖ FB ធារីកា

 

នៅ​លើ​បណ្ដាញ​សង្គម​ប៉ុន្មាន​នាទី​មុន​នេះ តារា​​ចម្រៀង​វ័យ ១៦​ឆ្នាំ​រូប​នេះ បាន​ចែក​ចាយ​លទ្ធផល​ប្រឡង​របស់​នាង​ជាមួយ​សារ​ថា "ខ្ញុំ​អាច​ធ្វើ​បាន​ហើយ"។ ជាមួយ​គ្នា​នេះ ប្រិយមិត្ត​អ្នក​គាំទ្រ​របស់​នាង ក៏​ចូល​រួម​ផ្ញើសារ​អបអរ​សាទរ​នាង​ផង។ តាម​លទ្ធផល​ប្រឡង​ដែល​ប្រកាស​ដោយ​ក្រសួង​អប់រំ សុវត្ថិឌី ធារីកា ប្រឡង​នៅ​មណ្ឌល​បឹង​ត្របែក ហើយ​ជាមួយ​លទ្ធផល​វិជ្ជមាន​នេះ គឺ​នាង​ទទួល​បាន​និទ្ទេស​រួម "E"។

 

 

 

ឆ្នាំ​ប្រឡងសញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ ២០១៦​នេះ តាម​ព័ត៌មាន​កន្លង​មក មាន​សិល្បករ​ចំនួន​៣​រូប​បាន​ចូល​រួម​ប្រឡង​ដែរ ក្នុង​នោះ​មាន សុវត្ថិឌី ធារីកា ស្រី​និច តារា​ចម្រៀង​របស់​ផលិតកម្ម​សាន់ដេ និង​កូន​ប្រុស​ច្បង​លោក​ព្រាប សុវត្ថិ។ ប៉ុន្តែ​គិត​ត្រឹម​ម៉ោង​៣ និង ១០នាទី​នេះ ឃើញ​មាន​តែ សុវត្ថិឌី ធារិកា តែ​ម្នាក់​ប៉ុណ្ណោះ ដែល​បើក​បង្ហាញ​លទ្ធផល​ប្រឡង​របស់​នាង៕

 

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម