ពូកែ​ខាង​ផ្នែក​លក់ ទីផ្សារ ឌីហ្សាញ រាយការណ៍ព័ត៌មាន ហ្ន៎? ប្រញាប់​ដាក់ពាក្យ Sabay កំពុង​​រើស​​តំណែង​​ទាំង​​នេះ

  • 2016-09-15 21:12:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​អ្នក​មាន​ជំនាញ​ខាង​ផ្នែក​លក់ ទីផ្សារ ឌីហ្សាញ និង​រាយការណ៍​ព័ត៌មាន ដឹង​តែ​ត្រូវ​ម៉ាច់​ហើយ ព្រោះ​ Sabay ដែល​ជា​ក្រុមហ៊ុន​បែប​ឌីជីថល​ទំនើប​ និង​​ជា​បណ្ដាញ​​សារព័ត៌មាន​​អនឡាញ​សំបូរ​បែប​ឈាន​មុខ​គេ​នៅ​កម្ពុជា កំពុង​ប្រកាស​ជ្រើសរើស​អ្នក​មាន​ជំនាញ​ទាំង​នេះ។ កំពុង​ស្វែង​រក​ការងារ និង​បង្ហាញ​សមត្ថភាព​របស់​អ្នក​មែន​ទេ? ចាំ​អី​ទៀត សាក​ល្បង​អាន​ការ​ប្រកាស​ខាង​ក្រោម ហើយ​ដាក់​ពាក្យ​ឲ្យ​ឆាប់ៗ​ណា៎!

 

១.​ Corporate Sales Executive (៣ តំណែង)

២. អ្នក​ហាត់ការ​ផ្នែកឌីហ្សាញ

៣. អ្នក​បច្ចេកទេស IT

. អ្នក​ហាត់ការ​ផ្នែក​ទីផ្សារ

៥. ​ អ្នកយកព័ត៌មានសេដ្ឋកិច្ច

៦.​ អ្នកហាត់ការផ្នែកព័ត៌មានសេដ្ឋកិច្ច

 

* ថ្ងៃ​ផុត​កំណត់៖ ៣០ កញ្ញា ២០១៦

 

ក្រុមហ៊ុន Sabay មាន​ផ្តល់​ជូន​ថ្ងៃ​ឈប់​ប្រចាំ​ឆ្នាំ១៨ថ្ងៃ ថ្ងៃឈប់​​សម្រាក​បុណ្យ​ជាតិ ធានា​រ៉ាប់រង ប័ណ្ណ​ពិនិត្យ​សុខភាព ប្រាក់​សម្រាប់​ការ​ធ្វើការ​លើស​ម៉ោង ប្រាក់​សម្រាប់​បំពេញ​បេសកកម្ម​ក្រៅ​ប្រទេស និង​អត្ថ​ប្រយោជន៍​ជា​ច្រើន​ទៀត។

 

ប្រសិនបើ​មានចំណាប់​អារម្មណ៍ សូម​ដាក់​ប្រវត្តិ​រូប​សង្ខេប​មក​កាន់​អ៊ីមែល hr@sabay.com ឬ​យក​មក​ក្រុមហ៊ុន Sabay ដោយ​ផ្ទាល់​តាម​អាសយដ្ឋាន​អគារ​លេខ៣០៨ មហា​វិថី​ព្រះ​មុនីវង្ស សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ (ទល់​មុខ​ Phnom Penh Tower)។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង 023 22 8000 ឬ​វិបសាយ www.sabay.com