ក្រុមហ៊ុន​ណា​ជា​អ្នក​ផលិត​ទូរសព្ទ​កាមេរ៉ា​ភ្លោះ​មុន​គេ?

  • 2016-09-18 21:00:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ពី​ iPhone 7/7 Plus និង​ LG V20 បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​​ បាន​ធ្វើ​ឲ្យ​កាមេរ៉ា​ភ្លោះ​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​មួយ​ទៀត​សម្រាប់​វិស័យ​បច្ចេកវិទ្យា​ទូរសព្ទ។ ក្រឡេក​មើល​ទៅ​អតីត​កាល​អ្នក​នឹង​ដឹង​ថា​ក្រុមហ៊ុន​ណា​ ជា​អ្នក​ផ្ដើម​គំនិត​ផលិត​ទូរសព្ទ​កាមេរ៉ា​ភ្លោះ​ដំបូង​គេ។

 

១. Samsung SCH-B710

 

 

Samsung ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​បាន​ពាំនាំ​យក​បច្ចេកវិទ្យា​កាមេរ៉ា​ភ្លោះ​មក​បំពាក់​លើ​ទូរសព្ទ​ម៉ូដែល​ SCH-B710 ដែល​បង្ហាញ​ខ្លួន​នៅ​ខែ​មេសា​ ឆ្នាំ​ ២០០៧។ កាមេរ៉ា​ភ្លោះ​លើ​ទូរសព្ទ​នេះ​មាន​កម្រិត​ ១,៣ MP អាច​ចាប់​យក​រូបភាព​លក្ខណៈ 3D។

 

២. LG Optimus 3D

 

 

មក​ដល់​សម័យ​កាល​ឆ្នាំ​ ២០១១ LG បាន​បង្ហាញ​​ទូរសព្ទ​កាមេរ៉ា​ភ្លោះ​ម៉ូដែល​ Optimus 3D ដែល​កាមេរ៉ា​ទាំង​ពីរ​មាន​កម្រិត​ ៥ MP និង​អាច​ចាប់​យក​រូបភាព 3D ដូច​ទូរសព្ទ​ Samsung ដែរ។

 

៣. HTC EVO 3D

 

 

HTC បាន​បញ្ចេញ​ទូរសព្ទ​ម៉ូដែល​ EVO 3D កាល​ពី​ឆ្នាំ​ ២០១១ ដើម្បី​ប្រជែង​ជា​មួយ​នឹង​ LG។ EVO 3D នេះ​ជា​ម៉ូដែល​ដំបូង​ និង ចុង​ក្រោយ​របស់​ HTC ដែល​អាច​ចាប់​រូបភាព​បែប​ 3D។

 

៤. Sharp Aquos Phone SH-12C

 

 

​​កាល​ពី​ឆ្នាំ​ ២០១១ ក្រុមហ៊ុន​ Sharp ក៏​បាន​បញ្ចេញ​ទូរសព្ទ​​កាមេរ៉ា​ភ្លោះ​ថត​រូប​បែប​ 3D ដែល​មាន​កាមេរ៉ា​កម្រិត​ ៨ MP។

 

៥. HTC One M8

 

 

នៅ​ឆ្នាំ​ ២០១៤ HTC បាន​បញ្ចេញ​ទូរសព្ទ​កាមេរ៉ា​ភ្លោះ​ម៉ូដែល​ One M8 ដែល​បច្ចេកវិទ្យា​កាមេរ៉ា​ភ្លោះ​នេះ​ខុស​ប្លែក​ពី​មុន ពោល​​មិន​អាច​ចាប់​យក​រូបភាព​បែប​ 3D ប៉ុន្តែ​អាច​ចាប់​យក​រូបភាព​ប្រភេទ​ Dept-of-field បាន​ល្អ​ និង​ អាច​ធ្វើ​ការ​ Focus បាន​រហ័ស​ជាង​​ទូរសព្ទ​កាមេរ៉ា​ទោល។

 

៦. Huawei Honor 6 Plus

 

 

នៅ​ចុង​ឆ្នាំ​ ២០១៤ Huawei បាន​ចូល​រួម​ផលិត​ទូរសព្ទ​កាមេរ៉ា​ភ្លោះ​ម៉ូដែល​ Honor 6 Plus ដែល​មាន​កម្រិត​ ៨ MP មាន​សមត្ថភាព​ចាប់​យក​រូបភាព​ខ្លាំង​ដូច​ HTC One M8 ដែរ។

 

៧. HTC One M9+

 

 

​​One M9+ ជា​ស្មាតហ្វូន​ម៉ូដែល​ចុង​ក្រោយ​របស់​ HTC ដែល​បង្ហាញ​ខ្លួន​នៅ​ឆ្នាំ​ ២០១៥ ដោយ​មាន​បំពាក់​កាមេរ៉ា​ភ្លោះ​កម្រិត​ ២០ MP និង ២១ MP។

 

៨. ZTE Axon

 

 

​ត្បិត​ថា​ HTC បាន​បញ្ឈប់​ការ​ផលិត​ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ​​ ប៉ុន្តែ​បច្ចេកវិទ្យា​​នេះ​នៅ​តែ​​ត្រូវ​បាន​ក្រុមហ៊ុន​ជា​ច្រើន​យក​ទៅ​ប្រើ​ប្រើ​ប្រាស់​ជា​បន្ត។ ជាក់​ស្ដែង​ដូច​ជា​​ក្រុមហ៊ុន​ ZTE បាន​យក​ទៅ​បំពាក់​លើ​ទូរសព្ទ​ម៉ូដែល​ Axon ដែល​​ប្រកាស​ចេញ​នៅ​ខែ​តុលា​ ឆ្នាំ​ ២០១៥ ដោយ​​មាន​​កាមេរ៉ា​មួយ​​កម្រិត​ ១៣ MP និង មួយ​ទៀត​ ២ MP។

 

៩. LG V10

 

 

ឆ្នាំ​ ២០១៥ ទូរសព្ទ​កាមេរ៉ា​ភ្លោះ​របស់​ LG បាន​វិល​ត្រឡប់​មក​វិញ​ ដែល​​ម្ដង​នេះ​ខុស​ប្លែក​ពី​មុនៗ​ ដោយ​កាមេរ៉ា​ភ្លោះ​ត្រូវ​បាន​បំពាក់​នៅ​​ផ្នែក​ខាង​មុខ​ទូរសព្ទ​ LG V10។ កាមេរ៉ា​កម្រិត​ ៥ MP នៅ​ផ្នែក​ខាង​មុខ​នេះ​​មាន​មួយ​អាច​ចាប់​យក​រូបភាព​ ៨០ ដឺក្រេ​ និង​ មួយ​ទៀត​អាច​ចាប់​យក​រូបភាព​បាន​ ១២០ ដឺក្រេ។

 

១០. LG G5

 

 

បន្ត​មក​ទៀត​ LG បាន​បញ្ចេញ​ម៉ូដែល​ G5 ដែល​មាន​កាមេរ៉ា​ភ្លោះ​នៅ​ផ្នែក​ខាង​ក្រោយ​ម្ដង​ ហើយ​កាមេរ៉ា​ភ្លោះ​នេះ​មាន​មួយ​កម្រិត​ ១៦ MP ចាប់​យក​រូបភាព​កម្រិត ៨០ ដឺក្រេ​ និង​ មួយ​ទៀត​កម្រិត​ ៨ MP សម្រាប់​ចាប់​យក​រូបភាព​កម្រិត​ ១៣៥ ដឺក្រេ។

 

១១. CAT S60

 

 

​​​CAT S60 ជា​ទូរសព្ទ​កាមេរ៉ា​ភ្លោះ​ដែល​ចម្លែក​ជាង​គេ​ ព្រោះ​ថា​​ក្នុង​ចំណោម​កាមេរ៉ា​ទាំង​ពីរ​ មាន​កាមេរ៉ា​មួយ​ប្រើ​សម្រាប់​ថត​រូប​មាន​សីតុណ្ហភាព។ ១២. Huawei P9 និង P9 Plus

 

 

ឆ្នាំ​ ២០១៦ Huawei បាន​បង្ហាញ​ទូរសព្ទ​កាមេរ៉ា​ភ្លោះ​​ម៉ូដែល P9 និង P9 Plus ដែល​កាមេរ៉ា​ភ្លោះ​នេះ​ជា​ការ​ចូល​រួម​ផលិត​ដោយ​ក្រុមហ៊ុន​ផលិត​កាមេរ៉ា​ដ៏​ល្បី​ឈ្មោះ​ Leica។ ចំណុច​នេះ​ហើយ​ធ្វើ​ឲ្យ​ P9 និង P9 Plus អាច​ចាប់​យក​រូប​ភាព​បាន​ល្អ​ឥត​ខ្ចោះ។

 

១៣. Xiaomi Redmi Pro

 

​​​​​ Redmi Pro ជា​ទូរសព្ទ​កាមេរ៉ា​ភ្លោះ​ដែល​មាន​តម្លៃ​ត្រឹម​ ២២០ ដុល្លារ​ប៉ុណ្ណោះ (តម្លៃ​នៅ​ប្រទេស​ចិន) ដោយ​កាមេរ៉ា​ភ្លោះ​រួម​បញ្ចូល​ដោយ​កាមេរ៉ា​មួយ​កម្រិត​ ១៣ MP ជា​បច្ចេកវិទ្យា​ក្រុមហ៊ុន​ Sony និង​ មួយ​ទៀត​កម្រិត​ ៥ MP ជា​បច្ចេកវិទ្យា​ក្រុមហ៊ុន​ Samsung។

 

១៤. iPhone 7 Plus

 

 

ទូរសព្ទ​​ចុង​ក្រោយ​បង្អស់​​ដែល​មាន​បំពាក់​កាមេរ៉ា​ភ្លោះ​ជា​ផលិតផល​របស់​ Apple នោះ​គឺ​ iPhone 7 Plus។ កាមេរ៉ា​ភ្លោះ​លើ​ទូរសព្ទ​នេះ​មាន​​កម្រិត​ ១២ MP ទាំង​ពីរ​ ដោយ​មួយ​ជា​ប្រភេទ​ wide-angle និង​ មួយ​ទៀត​ជា​ប្រភេទ telephoto ជំនួយ​ដល់​ការ​ Zoom រូបភាព៕​

 

ចុច​អាន៖ ជម្រើស​កាស​ឥត​ខ្សែ​តម្លៃ​សមរម្យ​ ​សម្រាប់​ ​iPhone 7

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ Engadget

អត្ថបទពេញនិយម