ហង្ស ម៉ារីនី ចោរ​ឆក់​កាបូប វិះ​​អស់​​ទាំង​ជីវិត

  • 2016-09-16 20:40:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង ហង្ស ម៉ារីនី ដែល​ទើប​ជួប​ហេតុការណ៍​អាក្រក់​​បាន​ប្រាប់​ Sabay ឲ្យ​ដឹង​ថា នាង​វិះ​តែ​អស់​ជីវិត​ដោយសារ​ចោរ​ឆក់​កាបូប​កាលពី​ម្សិលមិញ​នេះ។

 

រូប ហង្ស ម៉ារីនី យំ​ពេល​រៀបចំ​បាយ​ម្ហូប​ជូន​តាៗ​ស៊ីក្លូ

 

តារា​ស្រី​វ័យ ២៥ ឆ្នាំ​ខាង​លើ​បាន​បញ្ជាក់​ទៀត​ថា ក្នុង​ហេតុការណ៍​ម្សិលមិញ​នេះ ​នាង​វិះ​នឹង​ត្រូវ​ឡាន​បុក ព្រោះ​តែ​ប្រទាញប្រទង់​ជាមួយ​ចោរ។ “រឿង​កើត​ឡើង​ម្សិលមិញ​នេះ​ នៅ​មុខ​ទី​ស្ដីការ​គណៈ​រដ្ឋមន្ត្រី ពេល​ដែល​ខ្ញុំ​​ចុះ​ពី​លើ​ម៉ូតូ ហើយ​ឈរ​ចាំ​​យក​អំណោយ​ពី​សប្បុរសជន​ ដើម្បី​ចូលរួម​កម្មវិធី​មនុស្ស​ធម៌​ថ្ងៃ​ស្អែក​នេះ ហើយ​ចោរ​ជិះ​ម៉ូតូ​មក​ឆក់​ការបូក​​ទៅ។”

 

ម៉ារីនី បញ្ជាក់​ថា ក្នុង​ហេតុការណ៍​ម្សិលមិញ​នេះ​ នាង​បាត់បង់​សម្ភារៈ ​និងថវិកា​ផ្ទាល់​ខ្លួន​មួយ​ចំនួន។ តែ​តារា​ស្រី​លេចធ្លា​ខាង​ការងារ​មនុស្ស​ធម៌​នេះ បញ្ជាក់​ថា​នាង​​មិន​សូវ​ជា​​ភាព​ភ័យខ្លាច​​ខ្លាំងទេ។ តែ​​​សោកស្ដាយ​ខ្លាំង​នោះ គឺ​លេខ​ទូរសព្ទ​ដែល​នាង​ដែល​មាន​អ្នក​ស្គាល់​ច្រើន។

 

"ក្នុង​នោះ​មាន​ទូរសព្ទ​ដៃ​បី​គ្រឿង និង​លុយ​កាក់​មួយ​ចំនួន តែ​ប្រាក់​មិន​សូវ​ខ្វល់​ទេ ខ្ញុំ​ខ្វល់​តែ​លេខ​ទូរសព្ទ​ទេ ព្រោះ​ខ្លាច​គេ​យក​លេខ​នោះ​ទៅ​ប្រើប្រាស់​មិន​ត្រូវ​ត្រឹម។”

 

រូបភាព ហង្ស ម៉ារីនី ជិះ​ម៉ូតូ​ដើរ​ចែក​អំណោយ​ដល់​​ជន​គ្មាន​ផ្ទះ​សម្បែង

 

 

បើ​ទោះ​ជា​មាន​រឿង​មិន​ល្អ​កើត​ឡើង​លើ​ខ្លួន​រហូត​ស្ទើរ​បាត់បង់​ជីវិត​បែបនេះ​ក្ដី ក៏​តារា​ថ្ពាល់​ខួច​ខាង​លើ​ប្ដេជ្ញា​មិន​បោះបង់​ការងារ​សប្បុរសធម៌​នេះ​ដែរ។ "មិន​ត្រឹមតែ​មិន​បោះបង់​ទេ តែ​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​រឹតតែ​ធ្វើ​ការងារ​មួយ​នេះ​បន្ត​ទៀត”៕

 

ចុចអានឆ្មក់​បាន​សកម្មភាព​ស្រី​ស្អាត ហង្ស ម៉ារីនី ចែក​សំលៀកបំពាក់​ដល់​ជន​គ្មាន​ផ្ទះ​សម្បែង

 

អត្ថបទ៖ទ្រី រ៉ាវី