រឿង "ជំនួញ​អាគម" ចាយ​ដើម​ទុនអស់​​ ៦​ម៉ឺន​​ដុល្លារ

  • 2016-09-20 20:09:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ជា​ច្រើននាក់ កាល​ពីម្សិល​មិញក្នុ​ង​កម្ម​វិធី​សម្ពោធ​រឿង​ "ជំនួញ​អា​គម" ​របស់​ផលិតកម្ម​រ៉ុកនៅ​រោង​ភាព​យន្ត លេជេនស្ទឹង​មាន​ជ័យ ​លោក យឹម សុសត្យា បាន​លើក​ឡើង​ថា រឿង​ខាង​លើ​នេះ​ផលិតកម្ម បាន​ចំណាយ​ដើម​ទុន​អស់​៦​ម៉ឺន​ដុល្លារ​​។

 

"​បាទ​នេះ​ គឺ​ជា​ខ្សែ​ភាព​យន្ត​ទី​៣​របស់​ផលិតកម្ម​រ៉ុក ក្នុង​ឆ្នាំ​២០១៦​​ នៅក្នុង​រឿង​នេះ​ដែរ​ផលិតកម្ម​រ៉ុក បាន​ចំណាយ​ដើម​ទុន​អស់​៦​ម៉ឺន​ដុល្លារ​​។ សម្រាប់​រឿង​នេះ​វិញ​​​​ជា​ប្រភេទ​រឿង​កំប្លែង ​បង្កប់​ទៅ​ដោយ​អា​ថ៍​កំបាំង​លង​បន្លាច​ជា​មួយ​នឹង​គំនិត​អប់​រំ​ជា​ច្រើន​ផង​ដែរ​។ នេះ​បើ​តាម​ការ​អះ​អាងពី​ លោក យឹម សុសត្យា ។

 

 

លោក យឹម សុសត្យា អ្នក​គ្រប់​គ្រង​ការ​ផលិត​របស់​ផលិតកម្ម Rock

 

ចំពោះ​ខ្សែ​ភាព​ខ្នាត​ធំ​រឿង​ "​ជំនួញ​អាគម" ជាស្នា​ដៃ​និពន្ធ​ថ្មី​របស់​លោក ព្រំ ស្រស់ និង​ដឹកនាំ​សម្តែង​ដោយ​លោក ឡុង សារ៉ន ចូល​រួម​សម្តែង​ដោយ​តារាល្បី​ៗ​ជា​ច្រើន​ដួង​រួ​ម​មាន​ នាយ គ្រឿន អ្នកនាង ម៉ៅ ស៊ីណាត នាយ ក្រូច​ អ្នកនាង កាឆយ កញ្ញ រីយ៉ា និង​តារាកិត្តិយស​ជា​ច្រើន​រូប​ទៀត​។

 

រឿង​ "ជំនួញ​អាគម" នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​រោង​ភាព​យន្ត​ទំនើបៗ​ក្នុង​រាជ​ធានីភ្នំ​ពេញ និង​គ្រប់​រោង​ភាព​យន្ត​នៅ​ខេត្ត​សៀម​រាប​ចាប់​ថ្ងៃ​ទី២២ ខែ កញ្ញា ឆ្នាំ​ ២០១៦ ខាងមុខ​នេះ​ហើយ​។

 

ដើម្បី​ញ៉ាំង​កម្ម​វិធី​ឲ្យ​កាន់​តែ​សប្បាយ​រីក​រាយ ​ក្នុង​កម្ម​វិធីសម្ពោធ​រឿង "ជំនួញ​អាគម​" កាល​ពី​ម្សិល​មិញ​នេះ​​ អតីត​បេក្ខ​ជន​នៅ​ក្នុង​កម្ម​វិធី​ Cambodian Idol រដូវ​កា​ល​ទី​១​លោក អ៊ែល ចាន់ដារ៉ា បាន​បក​ស្រាយ​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា​ "ខឹង​ឬ​ស្អប់​អូន​អាច​ជេរ​បង​បាន​" តោះ​ទៅ​ទស្សនា​ទាំង​អស់​គ្នា​៖

 

 

 

 

 

 

អ្នក​ដឹកនាំ ព្រំ ស្រស់

 

អត្ថបទ​៖ ឆុង ស៊ីណាន ​​