អបអរ​សាទរ ! Adam Levine ក្លាយ​ជា​ឪពុក​គេ​ហើយ

  • 2016-09-23 21:17:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល​ Behati Prinsloo ភរិយាសមាជិក​ក្រុម​ចម្រៀង The Maroon 5 Adam Levine​ ទើប​តែ​សម្រាល​​បាន​កូន​ស្រី​ម្នាក់​កាល​ពី​ថ្ងៃ​ពុធ និងដាក់​ឈ្មោះ​ថា Dusty Rose Levine ។ នេះ​តាម​ការ​ឲ្យ​ដឹង​ពីសារព័ត៌មាន ET  ។

 

 

តារា​ប្រុស​វ័យ​៣៧​ឆ្នាំ​​ដែល​ជា​​​​គណៈកម្មការ​កម្មវិធី​ប្រឡង​ចម្រៀង The Voice ធ្លាប់​បាន​ប្រកាស​កាល​ពី​​កាល​ពី​ខែមេសា​ថា ប្រពន្ធ​របស់​ខ្លួន​មាន​ទម្ងន់ និង​និយាយ​ថា គេ​ពិត​ជា​រីករាយ​ណាស់​ចំណោះ​​ដំណឹង​ដ៏​ល្អ​នេះ។

 

“ខ្ញុំ​បាន​ក្លាយ​ជា​ឪពុក​របស់​គេ​ហើយ។ យើង​កើត​មក​ដើម្បី​ក្លាយ​ជា​ឪពុក​ម្ដាយ​របស់​គេ"។ Adam Levine និង Behati Prinsloo បាន​រៀបការ​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ​២០១៤ ហើយ Dusty Rose Levine​គឺ​ជា​កូន​ស្រី​ដំបូង​របស់​ពួក​គេ​ហើយ៕

 

 

ចុចអាន៖Adam Levine និង​ប្រពន្ធ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ បន្ទាប់​ពី​ប្រកាស​មាន​ទម្ងន់​ខែមុន

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖​ etonline