ទំនប់​ "ម្លេច" ឋានសួគ៌ អាថ៌កំបាំង

  • 2016-09-24 21:45:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនប់​ម្លេច ជា​​ឈ្មោះ​រមណីយដ្ឋាន​មួយ ដែល​​​មាន​ទីតាំង​ស្ថិត​នៅ ព្រំប្រទល់​រវាង​ខេត្ត​កំពត​និង តាកែវ ក្នុង​ទឹក​ដី ស្ថិត​នៅ​ឃុំ ជ្រេស ស្រុក ជុំគិរី ខេត្ត កំពត មាន​ចម្ងាយ​ប្រមាណ ៩០​គីឡូ​ម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៣ ដោយ​បទ​​ស្ដាំ​ចូល​​ប្រវែង​ប្រហែល​៦ គីឡូម៉ែត្រ។

 

 

នៅ​ដើម​ផ្លូវ​មាន​អតីត​សកលវិទ្យាល័យ​មួយ​មាន​ឈ្មោះ​ថា "ភូមិន្ទ​តាកែវ​កំពត" ប៉ុន្តែ​​សាកល​វិទ្យាល័យ​​មួយ​នេះ នៅសល់​តែ​​​​ស្លាក​ឈ្មោះ​តែ​ប៉ុណ្ណោះ។ គ្រាន់​ជិះ​ចូល​ភ្លាម​យើង​នឹង​​​ឃើញ​ទេសភាព​ ចម្ការ​អ្នក​ស្រុក ភ្នំ​នារាយណ៍ ឬ​ភ្នំ​មេអំបៅ អម​សង​ខាង ដ៏​​​ស្រស់បំព្រង ។

 

នៅ​ទី​នេះ​ប្រៀបប្រដូច​ជា​ ឋានសួគ៌​​មួយ ព្រោះ​វា​នៅ​ជ្រលង​ភ្នំ ធ្វើ​ឲ្យ​អ្នក​ទស្សនា​ស្រស់ស្រាយ​អារម្មណ៍ លង់​នឹង​បឹង​ធម្មជាតិ អម​ជា​មួយ​ភ្នំ​សាង​ខាង មាន​ប្រជាជន​នេសាទ គោក្របី​អ្នក​ស្រុក និង សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ​ហើរ​ស៊ី​ចំណី​នៅ​ទី​នោះ។

 

ក្រុម​ការងារ "ផ្លូវ​​ទៅ​ស្រុក" មិន​អាច​ពិពណ៌នា ពី​ទិដ្ឋភាព​ទាំង​អស់​នោះ​បាន​ឡើយ ប៉ុន្តែ​យើង​មាន​វីដេអូ​ខ្លី​មួយ​​ចែក​ជូន​ទស្សនិកជន​បាន​ទស្សនា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា៕

 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ ខុត សីហា