អ្នកស្រី Julie ទើប​​​ជួល​ផ្ទះ​ជិត​១០ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ ​មុន​​ដាក់ពាក្យ​លែងលះ​ស្វាមី

  • 2016-09-24 23:36:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សារព័ត៌មាន​​​អង់គ្លេស​ Dailymail បាន​ចុះ​ផ្សាយ​​ផ្ដាច់​មុខ​បង្ហាញ​ពី​​​រូប​ថត​​​ផ្ទះ​ជួល​​​​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ ​របស់​អ្នកស្រី​​ Jolie ​នៅ​មាត់​ឆ្នេរ Malibu ទីក្រុង​​ Los Angeles រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋ​អាមេរិក។

 

 

ផ្ទះ​​ជួល​​តម្លៃ​ ៩៥ ០០០​ដុល្លារ​​ក្នុង​មួយ​ខែ​​នេះ ត្រូវ​ប្រភព​ខាង​លើ​អះអាង​ថា​​ អ្នក​ស្រី​​បាន​ចុះ​កុង​ត្រា​​ជួល​​​ត្រឹម​តែ​បី​សប្ដាហ៍​មុន​​អ្នក​ស្រី​ដាក់​ពាក្យ​លែងលះ​​ Brad Pitt ​​ ទៅ​តុលាការ​ទីក្រុង Los Angeles ​ថ្ងៃ​ទី​១៩​កញ្ញា​នេះ​ប៉ុណ្ណោះ។

 

ផ្ទះ​​ដ៏​ស្រស់​ស្អាត​សម្រាប់​កូន​ទាំង​៦នាក់​របស់​ម្ចាស់​ពាន​រង្វាន់​​អូស្កា ​វ័យ​៤១​ឆ្នាំ​រូប​នេះ​រស់​នៅ​ ​មាន​បន្ទប់​គេង​​​​ចំនួន​​៥ ​បន្ទប់​​ទឹក​៥ លើ​​ផ្ទៃ​ដី​ទំហំ​ ​៤០៩​ម៉ែត្រ​ការ៉េ តម្លៃ​​លក់​ជិត​​១២​លាន​ដុល្លារ​​អាមេរិក និង​​មាន​ផ្ទះ​​​​តារា​ល្បី​ៗ​ជា​ច្រើន​​នៅ​ជុំវិញ​​ទៀត​ផង​៕

 

 

 

 

 

 

អ្នក​យាម​ច្រក​ចូល​ផ្ទះ​អ្នក​ស្រី Julie

 

 

ប្រែ​សម្រួល៖​ឡេង ភារុណ ប្រភព៖ Dailymail