ពាន​អន្តរ​ក្រសួង​លើក​ទី​៤​មាន​ក្រុម​២៩​ចូល​រួម​ប្រកួត​

  • 2016-09-26 17:21:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​​ប្រកួត​ពាន​រង្វាន់​​បាល់ទាត់​មិន​អាជីព​«អន្តរ​ក្រសួង-ស្ថាប័ន​​»​បាន​ចាប់​ផ្តើម​ដំណើរ​ការ​ទៀត​ហើយ​ដោយ​រដូវ​កាល​២០១៦​នេះ​មាន​ក្រុម​​​២៩​​បាន​ចូល​រួម​ប្រកួត​ប្រជែង​ និង​ត្រូវ​ប្រើ​ពេល​រហូត​ដល់​៣​ខែ​ទើប​ចប់។

​​

 

ពាន​រង្វាន់​អន្តរ​ក្រសួង-ស្ថាប័ន​​លើក​ទី​៤​ ឆ្នាំ​២០១៦​នេះ​ត្រូវ​បាន​ប្រកាស​បើក​កាល​ពី​​ថ្ងៃ​អាទិត្យ​ ទី​២៥​ ខែ​កញ្ញា​ នៅ​សណ្ឋាគារ​សុខា​ដែល​មាន​ឯកឧត្តម​ សុខ សប្បាយណា​​ ប្រធាន​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​ជា​អធិបតី។  ក្នុង​ពិធី​បើក​ម្សិល​មិញ​ ឯកឧត្តម​​មាន​ប្រសាសន៍​ថា​ ក្រុម​​ការងារ​​​សប្បាយ​រីក​រាយ​ដែល​បាន​រៀប​ចំ​ការ​ប្រកួត​ពាន​រង្វាន់​នេះ​ជា​លើក​ទី​៤​ និង​​លក្ខណៈ​ធំ​ជាង​កាល​ពី​​ឆ្នាំ​មុន​ៗ​ដោយ​មាន​ទាំង​ការ​ផ្សាយ​ផ្ទាល់​ និង​មាន​ស្ថាប័ន​ឯកជន​ជា​ច្រើន​ចូល​រួម​ឧបត្ថម្ភ​គាំទ្រ។

 

ឯកឧត្តម​បញ្ជាក់​ថា ការ​ប្រកួត​នេះ​មិន​ត្រូវ​គិត​សំខាន់​​លើ​ការ​ឈ្នះ​ ឬ​ចាញ់​​​ជា​ចម្បង​​​ឡើយ​ ប៉ុន្តែ​​កីឡាករ​ទាំង​អស់​ដែល​បាន​ចូល​រួម​​ប្រកួត​ត្រូវ​​លេង​​ប្រកប​ដោយ​ឆន្ទៈ​ លេង​​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ និង​លេង​ដោយ​មោទនភាព​ដើម្បី​សាមគ្គី​ភាព​ សុខភាព​ទាំង​អស់​គ្នា។

 

 

លក្ខន្តិកៈ​នៃ​ការ​ប្រកួត​នេះ​ កីឡាករ​ទាំង​អស់​ត្រូវ​មាន​អាយុ​ចាប់​ពី​២៣​ឆ្នាំ​ឡើង​ និង​ត្រូវ​ជា​បុគ្គលិក​ពេញ​សិទ្ធិ​នៅ​ក្នុង​ក្រសួង​ ឬ​ស្ថាប័ន​រដ្ឋ​ទើប​អាច​ចូល​លេង​បាន។ ការ​ប្រកួត​នឹង​​ធ្វើ​ឡើង​​ពី​ថ្ងៃ​ចន្ទ​ ដល់​ថ្ងៃ​សុក្រ​ ចាប់​ពី​ថ្ងៃ​ទី​៨​ ខែ​​តុលា​ ដល់​ថ្ងៃ​ទី​៣​ ខែ​ធ្នូ​ ឆ្នាំ​២០១៦​នៅ​ទី​លាន​ Premium Sports។

 

អ្វី​ដែល​កាន់​​តែ​ពិសេស​ទៀត​​នោះ​ ទូរទស្សន៍ BTV នឹង​ផ្សាយ​ផ្ទាល់​សម្រាប់​ថ្ងៃ​​ប្រកួត​បើក​ឆាក​ ​​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ និង​វគ្គ​ផ្តាច់​ព្រ័ត្រ៕

 

ពូល​ទាំង​៧​

ពូល A

ពូល B

-ក្រសួង​សុខាភិបាល​​ -ក្រសួង​ផែនការ​​ - ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​​ -ក្រសួង​កសិកម្ម​ រុក្ខ​ប្រមាញ់​ និង​នេសាទ​

-ក្រសួង​ព័ត៌មាន​​ -ធនាគារ​ជាតិ​នៃ​កម្ពុជា​​ -​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​​ - សាលា​រាជ​ធានី​ភ្នំពេញ​

ពូល C

ពូល D

- សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​​ - ក្រសួង​បរិស្ថាន​​ - អាជ្ញាធរ​សវន​កម្ម​ជាតិ​​ - ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​

-ក្រសួង​អភិវឌ្ឍន៍​ជនបទ​​ -ក្រសួង​មុខងារ​សាធារណៈ​​ -ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​​ -ក្រសួង​ប្រៃសនីយ៍​ និង​ទូរគមនាគមន៍​

ពូល E

ពូល F

- ក្រសួង​រ៉ែ និង​ថាមពល​​ -ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​​ - អគ្គលេខាធិការ​ព្រឹទ្ធសភា​​ -ក្រសួង​​ដែន​ដី​ នគរ​រូបនីយកម្ម​ និង​សំណង​

- ក្រសួង​យុត្តិធម៌​​ - ក្រសួង​ទេសចរណ៍​​ - ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវនីត​សម្បទា​​ - អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​

ពូល G

- ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​​ - ក្រសួង​ពាណិជ្ជកម្ម​​ - រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​​ - ក្រសួង​ការបរទេស​ និង​កិច្ច​សហប្រតិបត្តិ​ការ​អន្តរជាតិ​ - ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​

 

 

អត្ថបទ៖ ជាន ចាន់រ៉ា​

អត្ថបទពេញនិយម