​អនុ​ប្រធាន​​ E-Sports ​កម្ពុជា​បញ្ជាក់​ពី​គុណ​តម្លៃ​នៃ​ការ​ប្រកួត​ជើង​​ឯក​ថ្នាក់​ជាតិ២០១៦​

  • 2016-09-26 16:51:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯក​ឧត្ដម​ ជា ច័ន្ទ​បរិបូណ៍ អនុ​ប្រធានសហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​​បាន​បញ្ជក់​ពី​គុណ​តម្លៃ​នៃ​ការ​ប្រ​កួត​ជើង​ឯក​ថ្នាក់​ជាតិ​​ ​​សម្រាប់​ឆ្នាំ​២០១៦​​​ដែល​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦-២៧ ខែ​វិច្ឆិកា នៅ​ទី​ស្នាក់​ការ​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​។

 

 

​​​អនុ​ប្រធាន​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​ប្រភេទ​កីឡា​ E-Sports ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក។ ចំពោះ​ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​វា​មាន​តម្លៃ​ខ្លាំង​​​​ដើម្បី​​ចម្រាញ់​យក​អ្នក​ខ្លាំង​​គ្រប់​បណ្ដា​ខេត្ត​មក​ធ្វើ​ការ​បណ្ដុះ​បណ្ដាល​បន្ថែម​ ដើម្បី​ត្រៀម​ប្រកួត​ព្រឹត្តិការណ៍​​ធំ​ៗ​លើ​ឆាក​អន្តរជាតិ។

 

ចង់​ដឹង​ថា​​ឯក​ឧត្ដម​បញ្ជាក់​អ្វី​ខ្លះ​សូម​មើល​វីដេអូ​ខាង​ក្រោម៖

 

ការ​ចុះ​ឈ្មោះ ការ​ចុះ​ឈ្មោះ​នឹង​ចាប់​ផ្ដើម​​នៅ​ថ្ងៃ​ទី​១៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៦ តាម​រយៈ​សហព័ន្ធ​កីឡា​អេឡិច​ត្រូនិក​កម្ពុជា។ ការ​ចុះ​ឈ្មោះ​តម្រូវ​ឲ្យ​មាន​ប្រធាន​ក្រុម​ជា​អ្នក​រស់​នៅ​ក្នុង​ខេត្ត​ ឬ​ក្រុង​ដែល​ប្រកួត។

 

 

ការ​ប្រកួត​ ការ​ប្រកួត​ AK2 Online និង​ Dota2 ទាំង​៥​តំបន់ ​តំបន់​ទី​១​ មាន​ ខេត្ត​កំពង់​ចាម​ ក្រចេះ ស្ទឹង​ត្រែង​ រតនគិរី និង​មណ្ឌលគិរី​ (ប្រកួត​នៅ​ថ្ងៃ​ទី​ ១៥ ខែ​តុលា​ ឆ្នាំ​២០១៦) តំបន់​ទី​២​ មាន​ ខេត្ត​កំពង់​ធំ​ ព្រះ​វិហារ​ សៀម​រាប​ និង​ឧត្តរមានជ័យ (ប្រកួត​នៅ​ថ្ងៃ​ទី​ ២២ ខែ​តុលា​ ឆ្នាំ​២០១៦) តំបន់​ទី​៣​ មាន​ ខេត្ត​កំពង់​ឆ្នាំង ពោធិសាត់ បាត់​ដំបង​ និង​ បន្ទាយ​មាន​ជ័យ​ (ប្រកួត​នៅ​ថ្ងៃ​ទី​ ២៩ ខែ​តុលា​ ឆ្នាំ​២០១៦) តំបន់​ទី​៤​ មាន​ ខេត្ត​តាកែវ​ កំពត ក្រុម​ព្រះ​សីហនុ ​ខេត្ត​កោះ​កុង​ និង​កំពង់​ស្ពឺ (ប្រកួត​នៅ​ថ្ងៃ​ទី​ ៥ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦) តំបន់​ទី​៥ មាន​រាជា​ធានី​ភ្នំពេញ​ ខេត្ត​កណ្ដាល ព្រៃ​វែង​ និង​ខេត្ត​ស្វាយ​រៀង​ (ប្រកួត​នៅ​ថ្ងៃ​ទី​ ១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦)

 

-ចុច​អាន​៖ សហព័ន្ធ​ E-Sports កម្ពុជា​ប្រកាស​បើក​ការ​ប្រកួត​​ជើង​ឯក​ជាតិ​​ ២០១៦ លើ​២​វិញ្ញាសា

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម