De Bruyne របួស​ អាច​អវត្តមាន​ពេល​ប៉ះ Barca និង Man Utd

  • 2016-09-26 17:10:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kevin De Bruyne ប្រឈម​មុខ​នឹង​អវត្តមាន​ពី​ការ​ប្រកួត​ប្រហែល​៤​សប្ដាហ៍​ដោយ​សារ​របួស​សរសៃពួរ​។

 

Kevin De Bruyne ខ្សែ​បម្រើ​ក្រុម​ Man City

 

ខ្សែ​បម្រើ​ឆ្នើម​វ័យ​២៥​ឆ្នាំ​ បាន​រង​របួស​អំឡុង​ការ​ប្រកួត​ដែល​ Manchester City យក​ឈ្នះ Swansea ៣-១ ហើយ​ត្រូវ​ប្ដូរ​ជំនួស​ដោយ​ Jesús Navas នៅ​នាទី​៨១។

 

ក្រោយ​ចប់​ការ​ប្រកួត​ អ្នក​ចាត់​ការ​ទូទៅ Pep Guardiola​ បាន​ឲ្យ​ដឹង​ថា​ Bruyne ត្រូវ​ស្កេន​ជើង​កាល​ពី​ម្សិលមិញ​ ហើយ​បើ​តាម​ប្រភព​ស្និទ្ធ​ទម្លាយ​ថា​​ កីឡាករ​សញ្ជាតិ​បែលហ្សិក​ រក​ឃើញ​នៅ​ដំណាក់កាល​ដំបូង​ គឺ​មាន​រហែក​សាច់ដុំ។

 

 

ក្របខ័ណ្ឌ Premier League នឹង​សម្រាក​ជិត​២សប្ដាហ៍​ដោយសារ​​ប្រកួត​ជម្រុះ​ World Cup នៅ​តំបន់​អឺរ៉ុប​។ អំឡុង​ពេល​នោះ​អាច​ចំណេញ​ដល់​ Man City ដោយ​សារ​ De Bruyne បាន​សម្រាក​ព្យាបាល​របួស​ តែ​យ៉ាង​ណា​ក៏​ដោយ​រូប​គេ​ទំនង​ជា​មិន​អាច​លេង​ទល់​នឹង​ Barcelona នៅ​ Champions League និង​ Man Utd នៅ League Cup បាន​ទេ៕

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ Skysport