បុរស​កើត​មុន​ពេញ​ផ្ទៃមុខ បង្ហើប​អាថ៌កំបាំង ប្រែ​ជា​ស្រស់​ស្អាត ដោយ​មិន​ចំណាយ​អ្វី​ទាំងអស់

  • 2016-09-26 17:23:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជា​អ្នក​កីឡា​កាយ​វប្បកម្ម ដែល​កើត​មាន​មុន​ពេញ​ផ្ទៃមុខ បាន​បង្ហើប​អាថ៌កំបាំង ទាក់ទង​នឹង​គន្លឹះ​នៃ​របប​អាហារ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ដែល​អាច​ជម្រះ​មុន​ចេញ​ពី​ផ្ទៃមុខ​របស់​គាត់ អស់​រលីង​តែម្តង។

 

Brian Turner

 

Brian Turner អាយុ​២៣​ឆ្នាំ បាន​ប្រែ​ក្លាយ​ជា​អ្នក​ចូលចិត្ត​ញ៉ាំ​បន្លែ បន្ទាប់​ពី​អស់​សង្ឃឹម​នឹង​គ្រប់​វិធីសាស្ត្រ ក្នុង​ការ​កម្ចាត់​មុន​លើ​ផ្ទៃ​មុខ ដែល​បាន​លង​បន្លាច​គាត់ ចាប់​តាំង​ពី​គាត់​ពេញ​វ័យ​មក​ម្ល៉េះ។

 

Brain បាន​បង្ហោះ​វីដេអូ ទៅ​លើ​បណ្ដាញ​សង្គម Instagram របស់​ខ្លួន ដែល​មាន​អ្នក Follow ចំនួន ៧០ ០០០​នាក់ ដោយ​ប្រាប់​ពី​អាថ៌កំបាំង និង​ធានា​ជូន​ពួក​គេ​ថា នឹង​អាច​ដោះ​ស្រាយ​បញ្ហា​មុខ​កើត​មុន​បាន ប្រសិន​បើ​ពួក​គេ​បោះបង់​ចោល​អាហារ បែប​ទឹក​ដោះគោ និង​សាច់ ហើយ​ងាក​មក​ទទួល​ទាន​ទឹក​ឲ្យ​បាន​ច្រើន យ៉ាង​ហោច​ណាស់ ៣ ទៅ ៤​លីត្រ និង​បន្លែ ពី ១០ ទៅ ១៦​ដង​ក្នុង​មួយ​ថ្ងៃ។

 

គួរ​បញ្ជាក់​ថា Brian ធ្លាប់​បាន​ប្រើប្រាស់​ផលិតផល​ព្យាបាល​បញ្ហា​មុខ​កើត​មុន​ធ្ងន់ធ្ងរ​មួយ​ប្រភេទ អស់​រយៈ​ពេល​ជាង ៧០សប្តាហ៍ ប៉ុន្តែ​វា​បាន​ប្រែ​មក​សភាព​ដើម​វិញ នៅ​ពេល​ដែល​គាត់​ឈប់​ប្រើ​វា៕

 

ផ្ទៃមុខ Brian Turner ពីមុន និងបច្ចុប្បន្ន

 

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ dailymail

អត្ថបទពេញនិយម