ម្ចាស់​ដាយ​មាស​វ៉ូវីណាម​៣​សម័យ​ ម៉ូនីតា​ ប្ដេជ្ញា​ពង្រឹង​កីឡា​នេះ​ត្រៀម​ស៊ីហ្គេម​២០២៣​

  • 2016-09-30 16:20:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​ទឹក​ចិត្ត​ស្រលាញ់​កីឡា​វ៉ូវីណាម​ម្ចាស់​មេដាយ​មាស់​៣ជំនាន់​កញ្ញា​ ម៉ៅ​ ម៉ូនីតា​ នឹង​ជួយ​ពង្រីក​ផ្សព្វផ្សាយ​កីឡា​មួយ​នេះ​ឲ្យ​កាន់​តែ​រីក​ចំរើន​ជាង​នេះ​ទៅ​ទៀត។​

 

ម៉ៅ ម៉ូនីតា (ឆ្វេង)

 

កីឡា​ការិនី​ ម៉ៅ​ ម៉ូនីតា​ ដែល​​​ឈ្នះ​មេដាយ​មាស​​ក្នុង​ការ​ប្រកួត​​កីឡា​វ៉ូវីណាម​ជើង​ឯក​ថ្នាក់​ជាតិ​ ២០១៦​ នេះ​បាន​​និយាយ​ថា​ កញ្ញា​ពិត​ជា​ស្រលាញ់​កីឡា​មួយ​នេះ​ខ្លាំង​ ​និង​​ប្តេជ្ញា​​ជួយ​ជំរុញ​កីឡា​មួយ​នេះ​ឲ្យ​រីក​សុះសាយ​ទូលំទូលាយ​ទាំង​ប្រទេស​កម្ពុជា។​ កញ្ញា​ជា​គ្រូ​​កីឡា​នៅ​វិទ្យាល័យ​ទូលទំពូង​ស្រាប់​ ដូច្នេះ​​កញ្ញា​ចង់​បង្កើត​ក្លឹប​កីឡា​វ៉ូវីណាម​មួយ​ដើម្បី​ជា​ថ្នាល​បណ្ដុះបណ្ដាល​ត្រៀម​សម្រាប់​ស៊ីហ្គេម​ ២០២៣​ ​ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ។​ ជើង​ខ្លាំង​វ៉ូវីណាម​ម្នាក់​នេះ​ចង់​ឲ្យ​មាន​អ្នក​ចូល​រួម​កាន់​ច្រើន​ និង​ព្យាយាម​ហ្វឹកហាត់​បង្កើន​សមត្ថភាព​កាន់​តែ​ខ្លាំង​ដើម្បី​ប្រជែង​យក​មេដាយ​ក្នុង​ឆាក​អន្តរជាតិ​។​ សូម​ទស្សនា​វីដេអូ

កញ្ញា​ ម៉ៅ​ ម៉ូនីតា​ ជា​កីឡា​ការិនី​មក​ពី​ក្លឹប​សមាគម​សាកលវិទ្យាល័យ​អាស៊ី អឺរ៉ុប​ ទើប​ប្រកួត​ឈ្នះ​មេដាយ​មាស​ថ្នាក់​ជាតិ​កីឡា​វ៉ូវីណាម​ក្នុង​ប្រភេទ​ទម្ងន់​ ៥៥ កីឡូក្រាម​កាល​ពី​ថ្ងៃ​ទី២៣​កញ្ញា​ឆ្នាំ​២០១៦​នេះ។​ កញ្ញា​ជា​កីឡា​ការិនី​ឆ្នើម​របស់​កម្ពុជា​ដែល​ធ្លាប់​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ​និង​នាំ​មេដាយ​ជូន​ជាតិ​ជា​ច្រើន​ដូច​ជា​មេដាយ​សំរឹទ្ធ​នៅ​​ប្រទេស​ឥណ្ឌូណេស៊ី​ និង​មេដាយ​សំរឹទ្ធ​នៅ​ភូមា៕

 

អត្ថបទ៖​ នួន​ ស៊ីណា