គួច សុគុម្ភៈ ​និង​ឃឹម បូរី ​បង្ហាញ​ខ្លួន​ថ្ងៃ​បើក World Cup Soccer Cup 2016

  • 2016-09-26 20:48:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​មិន​អាជីព​ World Cup Soccer Cup 2016 ​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត ដោយ​មាន​ក្រុម​ចូល​រួម​ចំនួន​១៤​ក្រុម​ក្រោយ​ពី​ធ្វើ​ការ​ប្រកួត​ជម្រុះ​រួច​រាល់ និង​ប្រើ​រយៈ​ពេល​ច្រើន​ខែ​ដើម្បី​ស្វែង​រក​ជើង​ឯក ព្រោះ​ជា​ការ​ប្រកួត​លក្ខណៈ​វិល​ជុំ​។

 

 

ក្នុង​ឱកាស​បើក​ការ​ប្រកួត​នេះ​ដែរ កីឡាករ​របស់​ក្លឹប​ណាហ្គាវើល គួច សុគុម្ភៈ ​និង​ឃឹម បូរី ​ដែល​ជា​គ្រូ​បង្វឹកក្រុម​មិន​អាជីព World Cup FC ​ម្នាក់​ផង​នោះ ​ក៏​បាន​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​ផង​ដែរ។ កីឡាករ​ទាំង​ពីរ​នាក់​នេះ សប្បាយ​ចិត្ត​ពេល​ឃើញ​វិស័យ​កីឡា​រីក​ចំរើន បើ​ទោះ​មិន​អាជីព ​ប៉ុន្តែ​វា​ក៏​ជា​ចំណែក​មួយ​ដើម្បី​ជួយ​ដល់​សុខភាព​របស់​ប្រជាជន​ដែរ។

 

បន្ថែម​ពី​លើ​នេះ​ដែរ លោក តេង ឃៀង ប្រធាន​ចាត់​ការ​ទូទៅ​ និង​ជា​អ្នក​បង្កើត​កម្ម​វិធី​ប្រកួត​ពាន​រង្វាន់ World Cup Soccer Cup 2016 បាន​និយាយ​នៅ​ក្នុង​ពិធី​បើក​ការ​ប្រកួត កាល​ពី​ថ្ងៃ​សៅរ៍​ថា​កីឡាករ​អាជីព គួច សុកុម្ភៈ និង ឃីម បូរី គឺ​ត្រូវ​បាន​អញ្ជើញ​ពួក​គេ​ឲ្យ​មក​ធ្វើ​ជា​តារា​កិត្តិយស និង​អធិប​តី តាំង​ពី​រដូវ​កាល​មុន​មក​ម្ល៉េះ ហើយ​ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​អះ​អាង​វិស័យ​បាល់​ទាត់ និង​ការ​អ​ភិវឌ្ឍ​របស់​ស្រុក​ខ្មែរ​ដល់​បរទេស ថា​ពេល​នេះ​​កម្ពុជា​កំពុង​អភិវឌ្ឍ​ដល់​កម្រិត​ណា​ហើយ?

 

 

ពាន​រង្វាន់​មិន​អាជីព World Cup Soccer Cup 2016 ​នេះ ​ក្រុម​ដែល​ចូល​រួម​បង់​ប្រាក់​ត្រឹម​តែ​៥០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ការ​ចុះ​ឈ្មោះ តែ​តម្រូវ​ឱ្យ​កក់​៥០​ដុល្លារ​បន្ថែម​ទៀត ហើយ​ប្រាក់​កក់​នេះ​ពេល​ប្រកួត​ចប់​ក្រុម​ទាំង​អស់​អាច​យក​វិញ​បាន។ ចំពោះ​ប្រាក់​រង្វាន់​វិញ ក្រុម​បាន​ចំណាត់​ថ្នាក់​លេខ​មួយ​នឹង​ទទួល​បាន​ ១​ពាន់​ដុល្លារ លេខ​២​បាន​៥០0​ដុល្លារ លេខ​៣​បាន​៣០០​ដុល្លារ និង​ក្រុម​លេខ​៤ ​បាន​២០០​ដុល្លារ។ លើស​ពី​នេះ ក៏​មាន​ប្រាក់​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​ល្អ អ្នក​ស៊ុត​ច្រើន​ជាង​គេ និង​ផ្សេង​ៗ​ទៀត​ផង​ដែរ។

 

 

ក្រុម Down Town Sport ពន្សាំង​មានជ័យ World Cup FC, Dental United, 12 B2 FC, អធិរាជ​ហនុ​មាន, Ov Mal FC, Angry Bird FC អធិរាជ​វាល​ស្មៅ Black Eagle FC, Dragon Six FC, Baguetted United, BBY FT និង​ក្រុម Red Lion FC សុទ្ធតែ​បេក្ខភាព ដែល​បាន​ចូល​រួមក្នុង​ការ​ប្រកួត World Cup Soccer Cup 2016។ ដោយ​ក្រុម​ទាំង​នេះ នឹង​ត្រូវ​ប្រកួត​វិល​ជុំ ហើយ ៨ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ ត្រូវ​ឡើង​ទៅ​វគ្គ​បន្ត រួច​យក ៤​ក្រុម​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​និង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃទី ១១ខែកុម្ភៈឆ្នាំ ២០១៧៕

 

អត្ថបទ៖ មុន្នី រម្យ រូបភាព៖ផ្ដល់ឱ្យ