ថៃ​ ​ពិចារណា​រឹត​បន្តឹង​តម្លៃ​ពន្ធ​លើ​វិស័យ​បច្ចេកវិទ្យា

  • 2016-09-30 21:00:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ថៃ​កំពុង​សិក្សា​លើ​ការ​រឹត​បន្តឹង​តម្លៃ​ពន្ធ​លើ​ក្រុមហ៊ុន​គមនាគមន៍​ ​និង​បច្ចេកវិទ្យា។ នេះ​បើ​តាម​ការ​បង្ហាញ​របស់​នាយកដ្ឋាន​ប្រាក់​ចំណូល​ជាតិ។

 

 

លោក​ ​Prasong Poontaneat​ ​អគ្គនាយក​ ​នៃ​នាយកដ្ឋាន​ប្រាក់ចំណូល​ជាតិ​ ​បង្ហាញ​ថា​គម្រោង​នេះ​នឹង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​ពន្ធ​ពី​ក្រុមហ៊ុន​ផ្ដល់​សេវា​គមនាគមន៍​ទាំង​ឡាយ​ ​ដែល​មាន​ដូច​ជា​ ​Alphabet Inc's, Google និង​ក្រុមហ៊ុន​នានា​ជា​ច្រើន​ទៀត។

 

លោក ​បន្ត​ថា​ ​ក្រុម​ការងារ​ដែល​ធ្វើ​ការ​ក្នុង​គម្រោង​នេះ​ ​នឹង​មាន​ដំណោះស្រាយ​ជា​មួយ​យុទ្ធសាស្ត្រ​ថ្មី​ដើម្បី​គ្រប់គ្រង​លើ​ការ​ប្រមូល​ពន្ធ​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ​ខណៈ​ដែល​ច្បាប់​ប្រើ​បច្ចុប្បន្ន​មាន​អាយុ​ជិត​ ​៥០​ ​ទៅ​ហើយ៕

 

អាន​បន្ត​ ​៖​ បច្ចេកទេស​ Photoshop ទាំង​ ១០ អ្នក​ថត​រូប​គ្រប់​គ្នា​​គួរ​ដឹង

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ប្រភព​ ​៖​ ​channelnewsasia

អត្ថបទថ្មី