ព័ត៌មាន​ ចិន ថា Pre-Wedding របស់​សមាជិក De5inite ឈ្នះ​បេះដូង​មនុស្ស​គ្រប់​គ្នា​

  • 2016-09-27 00:37:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​២៥​​សារព័ត៌មាន​ចិន weixin បាន​​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​របស់​ខ្លួន​អំពី​រូប​ Pre-Wedding របស់​សមាជិក​ក្រុម​ចម្រៀង De5inite ថា​ជា​រូប​ Pre-Wedding ធ្វើ​ឲ្យ​​ឈ្នះ​បេះដូង​មនុស្ស​គ្រប់​គ្នា។

 

សារព័ត៌មាន​ចិន weixin បាន​សរសេរ​ថា​ គូ​ស្នេហ៍​មួយ​គូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ថត​រូប​មុន​រៀប​ការ​ គឺ​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​មិន​សរសើរ​មិន​បាន​ អំពី​គំនិត​ច្នៃ​ប្រឌិត​ដែល​មើល​ទៅ​មិន​ចាញ់​ប៉ែក​ខាង​អឺរ៉ុប​នោះ​ទេ។ weixin សរេសរ​បន្ថែម​ទៀត​ថា ​គូ​ស្នេហ៍​អ្នក​ទាំង​ពីរ​មិន​ត្រឹម​តែ​ថត Pre-Wedding ប៉ុណ្ណោះ​នោះ​ទេ​ថែម​ទាំង ​ចូល​រួម​ចំណែក​ជួយ​សង្គម​ទៀត​ផង​ ជាពិសេស​មាន​កាន់​បដា "សូម​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា​ដើម្បី​ការពារ​ជីវិត​អស់​លោក​អ្នក" និង​ចែក​រំលែក​ចំណី​អារហារ​មួយ​ចំនួន​ដល់​ក្រុម​អ្នក​សម្អាត​ផង​ដែរ៕

ចុច​អាន៖ សមាជិក​ក្រុម De5inite បញ្ចេញ​រូប Pre-Wedding ដើម្បី​សង្គម

 

 

ប្រែ​សម្រួល៖ SAMEDY

ប្រភព៖​ weixin ​​