តោះ!​ មក​ទទួល​​អារម្មណ៍​​ស្រស់​ស្រាយ​​​ តាម​​រយៈ​​រូបភាព​​១៥​សន្លឹក​ ក្នុង​​ខេត្ត​​កំពត​

  • 2016-09-27 15:52:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹក​នេះ Sabay សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​មក​ទស្សនា​បណ្ដុំ​រូបភាព​ក្នុង​ខេត្ត​កំពត ដែល​បង្ហាញ​អំពី​សម្រស់​ព្រៃ ភ្នំ វាល​ស្រែ​ និង ស្នាម​ញញឹម​របស់​ក្មេងៗ ដែល​រូបភាព​ទាំង​ ១៥ សន្លឹក​ខាង​ក្រោម​នេះ ផ្ដិត​ដោយ​ លោក សែម អ្នក​ជំនាញ​ថតរូប​ប្រចាំ​វិបសាយ Sabay។ សូម​ទស្សនា​រូបភាព​ខាង​ក្រោម​នេះ៖

 

ល្អាង​ភ្នំឈ្ងោក

 

 

មាត់ព្រែក​កំពត

 

 

 

ទំនប់ប្រទាក់ក្រឡា ស្ថិតនៅក្នុង​ទឹកដី​ភូមិ​បុស្ស​ញ៉ិញ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ​ 

 

 

 

 

 

 

 

ភ្នំកំពង់ត្រាច៖ ភ្នំ​នេះ​ស្ថិតនៅតាមផ្លូវជាតិលេខ ៣៦ ក្នុង ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ចំងាយ ៣៨គ.ម ប៉ែកខាងកើតខេត្តកំពត។ រមណីយដ្ឋានភ្នំកំពង់ត្រាចនេះគឺមានល្អាងជាច្រើន ក្នុងចំណោមល្អាងទាំងនោះ ភាគច្រើនប្រជាជនរៀបចំសំរាប់ធ្វើជា កន្លែងប្រារព្វធ្វើពិធីបុណ្យទាន ឫ ជាកន្លែងសក្ការៈគោរពបូជាវត្ថុផ្សេងៗទៅតាមជំនឿនៃទំនៀមទំលាប់ របស់ប្រជាជនទាំង ខ្មែរ ចិន វៀតណាម។

 

 

 

 

 

 

ផ្អែក​តាម​ភូមិសាស្រ្ត គឺ​ខេត្ត​កំពត​ជា​ខេត្ត​មួយ​នៅ​ប៉ែក​ខាងត្បូង​នៃ​ប្រទេស​កម្ពុជា​មាន​ចម្ងាយ​ ១៤៨គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ មាន​ព្រំ​ប្រទល់​ខាង​ជើង​ទល់​នឹង​ស្រុក​បរសេដ្ឋ ខេត្ត​កំពង់​ស្ពឺ ខាង​កើត​ជាប់​នឹង​ស្រុក​ ត្រាំកក់ និង ស្រុក​គីរីវង់ ខេត្ត​តាកែវ ខាង​ត្បូង​ជាប់​នឹង​ឈូងសមុទ្រ​ ខាង​លិច​ជាប់​នឹង​ស្រុក​កំពង់សិលា ខេត្ត​កោះកុង និង ស្រុក​ពញព្រៃនប់​ ខេត្ត​ព្រះសីហនុ។ ខេត្ត​កំពត​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ខេត្ត​មាន​សំណង់​ប្រវត្តិសាស្រ្ត​ និង ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​របស់​ប្រទេស​កម្ពុជា។

 

សូមចុចអាន៖ មុន​ឡើង ឋានសួគ៌​បូកគោ ​ត្រូវ​ដឹង​ព័ត៌មាន​នេះ សូមចុចអាន៖ រមណីយដ្ឋាន​ ឋានសួគ៌បូកគោ ចុះអ័ព្ទខ្លាំង ក្នុង​រដូវ​វស្សា សូមចុចអាន៖ តម្លៃ​បង្កង​ធម្មជាតិ​នៅ​ខេត្ត​តាកែវ

អត្ថបទពេញនិយម