វីឡា​ធំ​ស្កឹមស្កៃ ត្រូវ​គេ​បោះ​បង់​ចោល ជិត​២០​ឆ្នាំ ក្នុង​ទីក្រុង​បាងកក

  • 2016-09-27 16:55:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទះ​វីឡា​ដ៏​ធំ​ស្កឹមស្កៃ ដែល​ជា​កម្មសិទ្ធិ​របស់​កំពូល​អ្នក​មាន​ទ្រព្យសម្បត្តិ ត្រូវ​បាន​គេ​បោះ​បង់​ចោល នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ បន្ទាប់​ពី​ជួប​ប្រទះ​វិបត្តិ​ហិរញ្ញ​វត្ថុ​អាស៊ី ក្នុង​ឆ្នាំ​១៩៩៧។

 

 

គ្រូ​បង្រៀន​ផ្នែក​បច្ចេកវិទ្យា​ម្នាក់ ឈ្មោះ Dax Ward ដែល​បាន​ទៅ​លេង​ទីក្រុង Nakhon Pathom ស្ថិត​នៅ​ខាង​ក្រៅ​ទីក្រុង​បាងកក កាល​ពី​ខែ​កក្កដា និង​សីហា កន្លង​ទៅ​នេះ បាន​ទៅផ្ដិត​យក​ទិដ្ឋភាព​នៃ​អគារ​ផ្ទះ​វីឡា​ដ៏​ធំ​ស្កឹមស្កៃ​នោះ។

 

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន ផ្ទះ​វីឡាខាងលើ ​មាន​មនុស្ស​រស់​នៅ ដោយ​មាន​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​តំបន់​នោះ ផ្គត់ផ្គង់​ភ្លើង និង​ទឹក ឲ្យ​ពួក​គេ​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ​ទៀត​ផង។

 

«គេ​អនុញ្ញាត​ឲ្យ​មនុស្ស​រស់​នៅ​ទី​នោះ ប្រសិន​បើ​ពួក​គេ​ជួយ​មើល​ថែរក្សា​វា។ ពួក​គេ​អាច​រស់​នៅ​ដោយ​ឥត​គិត​ថ្លៃ ដរាប​ណា​ពួក​គេ​ជួយ​មើល​ថែ​កុំ​ឲ្យ​ផ្ទះ​នោះ​ខូច​ខាត ឬ​ត្រូវ​អ្នក​ផ្សេង​លុក​លុយ។ មាន ២​គ្រួសារ សរុប​ចំនួន ១០​នាក់ កំពុង​រស់​នៅ​ទី​នោះ»។ នេះ​បើ​តាម​សម្ដី លោក Ward ប្រាប់​ឲ្យ​ដឹង៕

 

តោះ! ទៅមើលទិដ្ឋភាពផ្ទះវីឡានោះទាំងអស់គ្នា៖

 

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ dailymail

អត្ថបទថ្មី