Zidane ​បញ្ជាក់​ពី​ទំនាក់ទំនង​ជាមួយ​ CR7 ​​មុន​ប្រកួត​យប់​នេះ

  • 2016-09-27 18:09:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zinedine Zidane ​អ្នកចាត់ការ​ក្រុម​ Real Madrid ​បាន​លើក​ឡើង​ថា លោក​និង​តារា​ឆ្នើម​ Cristiano Ronaldo ​​ពុំ​មាន​បញ្ហា​អ្វី​ទេ ពោល​គឺ​​គ្រប់​យ៉ាង​​ធម្មតា​​ទាំង​អស់ មុន​ដល់​ប្រកួត​ UEFA Champions League ប៉ះ​ក្រុម​ Borussia Dortmund ​នៅ​ប្រទេស​អាល្លឺម៉ង់​យប់​នេះ។

 

Zinedine Zidane ​អ្នកចាត់ការ​ក្រុម​ Real Madrid

 

សេចក្ដីរាយការណ៍​ជា​ច្រើន​ថា Ronaldo ​មិន​សប្បាយ​ចិត្ត​ពេល​ Zidane ដូរ​ចេញ​ពី​ការ​ប្រកួត​នៅ​នាទី​៧២ ​កាល​ស្មើ​ ២-២ ទល់​នឹង​ Las Palmas នៅ​ La Liga ​​ប៉ុន្តែ​អ្នកចាត់ការ​សញ្ជាតិ​បារាំង​ ពុំ​បាន​គិត​ដូច្នោះ​នោះ​​ទេ។

 

Zidane ​បាន​បញ្ជាក់​ក្នុង​សន្និសីទកាសែត​ម្សិល​មិញ​ថា៖ "គ្រប់​យ៉ាង​គឺ​ធម្មតា​ទេ។ Ronaldo ​​ក៏​មិន​មែន​ជា​កីឡាករ​តែ​ម្នាក់​ដែល​ខឹង​បន្ទាប់​ពី​ប្រកួត​នោះ​​ដែរ។ ប៉ុន្តែ​​ឥឡូវ​រឿង​ទាំង​នោះ​វា​ចប់​ហើយ ​ហើយ​យើង​កំពុង​គិត​ពី​ការ​ប្រកួត​នៅ​យប់​ស្អែក។ ខ្ញុំ​យល់​ពី​ការ​តាំង​ចិត្ត​របស់​កីឡាករ។ ខ្ញុំ​ធ្វើ​ការ​សម្រេច​ចិត្ត​ ក៏​ដើម្បី​ឲ្យ​កីឡាករ​ទាំង​អស់​​​ល្អ​បំផុត​ និង​មិន​ចង់​ផ្លាស់​ប្ដូរ​អ្វី​​គ្រប់​យ៉ាង​ទេ។ Ronaldo ​ជា​មនុស្ស​ឆ្លាត...យើង​មាន​គោលដៅ​ដូច​គ្នា ហើយ​ក្រុម​យើង​ទាំង​អស់​ក៏​ដូច​គ្នា”។

 

Ronaldo ធ្វើដំណើរទៅអាល្លឺម៉ង់

 

 

Ronaldo ដែល​ជា​​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​បំផុត​ (Top Scorer) នៅ​ UEFA Champions League ​(៩៤​គ្រាប់) សង្ឃឹម​ថា​រក​គ្រាប់​បាន​ពេល​ប៉ះ​ Dortmund យប់​នេះ​ បន្ទាប់​ពី​ចាប់​ផ្ដើម​រដូវ​កាល​ថ្មី ​ពុំ​សូវ​បាន​ល្អ​ខ្លាំង​ ​ដោយ​៤​ប្រកួត​ ស៊ុត​បាន​២​គ្រាប់ ​ក្រោយ​ត្រឡប់​ពី​របួស​ជង្គង់​វិញ៕

 

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail

អត្ថបទពេញនិយម