តារា​សិង្ហបុរីល្បី​ៗ​​​​រំភើប​ចិត្ត​ខ្លាំង​​ពេល​មក​លេង​​អង្គរ​វត្ត

  • 2016-09-27 20:16:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ប៉ុស្តិ៍​លេខ​៨​សិង្ហបុរី​រួមមាន Zoe Tay, Elvin Ng, Romeo Tan និងPaige Chua បាន​មក​ផ្សព្វផ្សាយ​រឿង​របស់​ពួក​គេ​កាល​ពី​​សុក្រ​ ទី​២៣​ សប្ដាហ៍​មុន​​ក្នុង​ទីក្រុង​ភ្នំពេញ និង​ចំណាយ​ពេល​ខ្លះ​ជួប​អ្នក​គាំទ្រ​ក៏​ដូច​ជា​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា​ផង​ដែរ។

 

 

​ពួក​គេ​​បាន​ពាំនាំ​រឿង​២​មក​ផ្សព្វផ្សាយ​នៅ​កម្ពុជា​គឺ  “The Dream Makers 2 “ និង “If Only I Could”។ នៅ​ថ្ងៃ​បន្ទាប់ ក្រុម​តារា​ទាំង​៤​បាន​ទៅ​ជួប​អ្នកគាំទ្រ​នៅ​ខេត្ត​សៀមរាប​ប្រមាណ​ជា​១០០០​នាក់ និង​ធ្វើ​ការ​សម្ដែង​ចម្រៀង​ផង​ដែរ។

 

នៅ​ថ្ងៃ​សៅរ៍ ទី ២៥ ខែ កញ្ញា Zoe Tay, Elvin Ng, Romeo Tan និងPaige Chua បាន​នាំ​​គ្នា​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​ដែល​ជា​សំណង់​ដ៏​អស្ចារ្យ​របស់​កម្ពុជា ព្រមទាំង​បាន​ថត​រូប​ជា​ច្រើន​ស្លឹក​បង្ហោះ​ចូល​បណ្ដាញ​សង្គម Instagram ដើម្បី​ឲ្យ​អ្នក​គាំទ្រ​លើ​ពិភពលោក​បាន​ឃើញ។ ជាមួយ​គ្នា​នេះ តារា​សម្ដែង​ស្រី Zoe Tay បាន​បង្ហោះ​រូប​ប្រាសាទ​អង្គរវត្ត​លើ Page របស់​ខ្លួន​និង​សរសេរ​ភ្ជាប់​ថា៖"ទីកន្លែង​មួយ ខ្ញុំ​តែង​ចង់​មក​ទស្សនា ហើយ​​ពិត​ជា​រំភើប​ខ្លាំង​ណាស់​ ពេល​ដែល​ទីបំផុត​ខ្ញុំ​មកដល់​ទី​នេះ"។​

 

 

ក្រៅ​ពី​​ទស្សនា​ប្រាសាទ​អង្គរវត្ត តារា​ទាំង​៤​ក៏​បាន​ស្លៀកពាក់​នៅ​សំលៀកបំពាក់​បុរាណ​ខ្មែរ​ដែល​ធ្វើ​ពី​សូត្រ​ កំឡុង​ពេល​ធ្វើ​កិច្ច​សម្ភាសន៍​ផ្សព្វផ្សាយ​រឿង​ទាំង​២​ខាងលើ។ និយាយ​ពី Zoe Tayនិង Elvin Ng នេះ​មិនមែន​ជា​លើក​ទី​១​ទេ​ដែល​អ្នក​ទាំង​ពី​មក​ផ្សព្វផ្សាយ​រឿង​​នៅ​កម្ពុជា។ កាល​ពី​ខែ ឧសភា ឆ្នាំ ២០១៥ ពួក​គេ​​​បាន​បង្ហាញ​​ភាពយន្ត​​រឿង “You Can Be An Angel Too “ ឬ “សន្ដាន​ចិត្ត​អ្នក​មាន​បុណ្យ”៕

 

 

 

 

 

 

 

ផ្សាររាត្រី​

 

ចុចអាន៖តារា​​ល្បី​អន្តរជាតិ៥​រូប​​បាន​មក​លេង​អង្គរ​វត្ត ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០១៦

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ toggle

អត្ថបទថ្មី