ឆន​ សុវណ្ណ​រាជ​ សោក​ស្តាយ​​​ អ្នក​គាំទ្រ​ម្នាក់មិន​យល់​បំណង​ខ្លួន

  • 2016-09-27 23:31:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆន សុវណ្ណរាជ បាន​បង្ហាញ​​ពី​ភាព​សោក​ស្តាយ​ បន្ទាប់​ពី​មាន​​យុវ​ជន​ម្នាក់​ចូល​ទៅ​រិះ​គន់​​ក្នុង Page Facebook របស់​លោក​​ថា ធ្វើ​បុណ្យ​​​ជាមួយ​អ្នក​មាន​គុណ​ ព្រោះតែ​ចង់​អួត​ ឬ​ឲ្យ​គេ​សរសើរ​តែ​ប៉ុណ្ណោះ។

 

រូប ឆន សុវណ្ណរាជ កំពុង​ច្រៀង

 

កាលពី​ពេល​ថ្មី​ៗ​នេះគ្រូ​បង្វឹក​ក្នុង​កម្មវិធី The Voice Cambodia រដូវ​កាល​ទី​២ នេះ​ បាន​បង្ហោះ​រូបភាព​​ជូន​ថវិកា​​ដល់​ឳពុក​ ​របស់​លោក​ តែ​មាន​​យុវជន​មួយ​រូប​បាន​ចូល​ទៅ​បញ្ចេញ​មតិ​រិះគន់​ជា​សារ​​វែង​អន្លាយ​ថា ធ្វើ​បុណ្យ​ជាមួយ​ព្រះ​ ហើយ​ថត​យក​បង្ហោះ​ដូច្នេះ គឺ​គ្រាន់​តែ​ចង់​អួត និង​ចង់​បាន​ការ​សរសើរ​ប៉ុណ្ណោះ។

 

បន្ទាប់​ពី​​ឃើញ​សារ​នោះ​រួមមក​​ម្ចាស់​បទ "សុំ​ស្រលាញ់ សុំ Password" ក៏​បាន​ឆ្លើយ​តប​ទៅ​វិញ​ភ្លាមៗ​ថា​ "អរគុណ​ប្អូន​ប្រុស​សំរាប់​ការ​បញ្ចេញ​យោបល់​របស់​ប្អូន​នៅ​ក្នុង ​Page របស់​ខ្ញុំ​ការ​បង្ហោះ​របស់​ខ្ញុំ​នេះ មិន​មែន​ជា​ការ​អួត ​ឬ​ក៏ដើម្បី​អ្វី​មួយ​នោះ​ទេ​តែ​នេះ​ជា​ការ​គោរព​ និង​ការ​ដឹង​គុណ​របស់​ក្រុម​គ្រួសារ​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏ចង់​កើន​រំលឹក​​ដល់​បង​ប្អូន​ និង​យុវ័យ​យើង​កុំ​ឲ្យ​ភ្លេច​ព្រះ​រស់​ហើយ​និង​ចេះ​ធ្វើ​បុណ្យ​ឲ្យ​ទាន់​ខែ​ភ្លឺដែរ"​។

 

សារ​ដែល​យុវវន​ម្នាក់ បានរិះគន់ ឆន​ សុវណ្ណ​រាជ​

 

សារ​របស់​លោក​ ឆន សុវណ្ណរាជ បន្ត​ទៀត​ថា​ "ពិត​ជា​សោក​ស្តាយ​ចំពោះ​ការ​គិត​អតិ​របស់​ប្អូន​ ចំពោះ​បញ្ហា​នេះ​ខ្លាំង​ណាស់​ ខ្ញុំ​និយាយ​បែប​នេះ​ព្រោះ​ក្នុង​នាម​ខ្ញុំ​ជា​កូន​ខ្មែរ​ម្នាក់​ ដែល​ចង់​ថែ​រក្សា​នៅ​ប្រពៃ​ណី​ និង​វប្បធម៌របស់​ខ្មែរ​យើង​សង្ឃឹម​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​ប្អូន​ និង​យល់​ ហើយ​ដឹង​កាន់​តែ​ច្បាស់​ តែ​បើ​ប្អូន​មិន​អាច​ទទួល​យក​បាន​ បង​ក៏​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ដែរ​ ព្រោះ​វា​ជា​ការ​យល់​ឃើញ​របស់​ប្អូន​ អរគុណ​ដែល​បា​ន​ចូល​មក​ផ្តល់​យោបល់​ក្នុង​ Page របស់​ Chhorn Sovanreach”។

 

សាររិះ​គន់​របស់​យុវជន​ម្នាក់​ទៅ​លើ​លោក​ ឆន សុវណ្ណរាជ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​តារា​ចម្រៀង​រូប​នេះ​បាន​បង្ហោះ​រូប​ថត​ជូន​ថវិកា​​លោក ឳពុក​ នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ។ ជុំ​វិញ​រឿង​រ៉ាវ​ខាង​លើ​នេះ​ Sabay មិន​អាច​ទាក់​ទង​លោក ឆន សុវណ្ណរាជ បកស្រាយបន្ថែម​បាន​នោះ​ទេ​ ព្រោះ​ទូស័ព្ទ​ទទួល​ការ​ហៅ​​ចូល​ តែ​អត់​មាន​អ្នក​ទទួល៕​

 

ចុចអាន៖ឆន សុវណ្ណរាជ ធ្វើ​ខួប​​​ផ្គួប​ការ​ស្រលាញ់​ជាមួយ​ក្មេង​កំព្រា​

 

អត្ថបទ​៖ ឆុង ស៊ីណាន​​​