រឿង​ពិត៖ សារ​មួយ​ពី​អ្នក​គ្រូ បាន​ផ្តល់​ស្នាម​ញញឹម​ពេញ​សាលា​នៅ​ជន​បទ​មួយ

  • 2016-09-28 20:17:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ទី​មួយ​ដែល​អ្នកគ្រូ​បង្រៀន​បឋម​សិក្សា​នៅ​ជន​បទ​ម្នាក់ បាន​ដើរ​ចូល​បង្រៀន​នៅ​ក្នុង​ថ្នាក់ គាត់​មាន​អារម្មណ៍​អាណិត​អាសូរ​ដល់​សិស្ស​របស់​គាត់​ដែល​មាន​សភាព​ខ្វះ​ខាត​សូម្បី​តែ​អាវ​ស​ត្រឹម​ត្រូវ​ក៏​គ្មាន​ពាក់​នឹង​គេ។ គាត់​តែង​គិត​ថា​ថ្ងៃ​ណា​មួយ​គាត់​នឹង​អាច​ជួយ​អ្វី​មួយ​ដល់​សិស្ស​របស់​គាត់។

 

ក្តី​សង្ឃឹម​របស់​អ្នក​គ្រូ​ក៏​ចាប់ផ្តើម​មាន ពេល​ដែល​អ្នកគ្រូ​បាន​ឃើញ​កម្មវិធី​ផ្តល់​អាវ​ស ផ្តល់​អនាគត​ភ្លឺ​ត្រចះ​ត្រចង់​ពី​ម្សៅ​សាប៊ូ​វីសូ​ពិសេស​នៅ​តាម​បណ្ដាញ​សង្គម។ អ្នកគ្រូ​ក៏​បាន​ផ្ញើ​សារ​មក​ក្រុម​ការងារ​ វីសូ​ពិសេស​ដោយ​រំពឹង​ថា​សិស្ស​របស់​គាត់​នឹង​ទទួល​បាន​អាវ​ស​ថ្មី។

 

សារ​ដ៏​ខ្លី​របស់​អ្នកគ្រូ​បាន​ក្លាយ​ជា​ការ​ពិត។ រថយន្ត​ក្រុម​ការងារ​កម្មវិធី ផ្តល់​អាវ​ស ផ្តល់​អនាគត​ភ្លឺ​ត្រចះ​ត្រចង់ បាន​យក​អាវ​ស​ដែល​ទទួល​បាន​ពី​ការ​បរិច្ចាគ​របស់​សប្បុរស​ជន​ មក​ចែក​ជូន​ដល់​សិស្ស​របស់​អ្នក​គ្រូ ដែល​ធ្វើ​ឲ្យ​បរិយាកាស​ទាំង​មូល​ស្រស់​បំព្រង​ជាមួយ​ពន្លឺ​ស​ភ្លឺ​ចែង​ចាំង​នៃ​អាវ​ស និង​ស្នាម​ញញឹម​របស់​សិស្សានុសិស្ស​ទាំង​អស់។

 

 

អាវ​ស​ទាំង​នេះ គឺ​ជា​កម្លាំង​ចិត្ត​ដ៏​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​សិស្សានុសិស្ស​ដែល​ខ្វះ​ខាត​បន្ត​ខិតខំ​រៀន​សូត្រ​ដើម្បី​អនាគត​ភ្លឺ​ត្រចះ​ត្រចង់​របស់​ពួកគេ៕