អ្នក​ប្រដាល់​ល្បី​៥​រូប​ប្រាប់​ពី​​គោល​ដៅ​​ក្នុង​ថ្ងៃ​​បិណ្ឌ​ភ្ជុំ​ធំ​

  • 2016-09-28 20:29:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​បុណ្យ​កាន់​បិណ្ឌ​បាន​ប្រព្រឹត្ត​​ជា​ច្រើន​ថ្ងៃ​ហើយ​ ខណៈ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ដែល​គ្រប់​គ្នា​ហៅ​ថា ភ្ជុំ​ធំ​ក៏​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​ដែរ។ ប្រជា​ពល​រដ្ឋ​កម្ពុជា​ស្ទើរ​ទូទាំង​ប្រទេស​ដែល​ជា​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​បាន​នាំ​គ្នា​ទៅ​វត្ត​ដើម្បី​ធ្វើ​បុណ្យ​កុសល​ឧទ្ទិស​មគ្គផល​ជូន​បុព្វការី​ជន​ដែល​បាន​ធ្វើ​មរណកាល​ទៅ​កាន់​លោក​ខាង​មុខ។ អ្នក​ប្រដាល់​កម្ពុជា​ល្បី​ឈ្មោះ​៥​រូប​បាន​ប្រាប់​ពី​​គម្រោង​ទៅ​​វត្ត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ។

 

កីឡាករ​ចាស់​វស្សា​ សេន​ ប៊ុនថេន​ បាន​ប្រាប់​​ថា​ លោក​ និង​ភរិយា​​នឹង​ទៅ​លេង​ឪពុក​ម្ដាយ​នៅ​ខេត្ត​រតនគីរី​​ដើម្បី​​ទៅ​វត្ត​ជុំ​គ្នា​នៅ​​​វត្ត​ភ្នំ​ស្វាយ​​ក្នុង​ខេត្ត​នោះ​តែ​ម្តង។​

 

អ្នក​លេង​ជង្គង់​ ឡុង​ សុភី​ ​ថា​ រូប​គេ​ និង​គ្រួសារ​​នឹង​ទៅ​លេង​ខេត្ត​ស្វាយរៀង​ដែល​ជា​ស្រុក​កំណើត​ខាង​​ភរិយា​ហើយ​នៅ​ថ្ងៃ​ឆ្លង​ធំ​នឹង​ទៅ​វត្ត​ប៉ាយាប​នៅ​ខេត្ត​ស្វាយរៀង​នេះ​តែ​ម្ដង។​

 

 

ពិធីករ​ និង​ជា​អ្នក​ប្រដាល់​ ឡុង​ សុវណ្ណឌឿន​ ​ប្រាប់​ថា រូប​គេ​និង​គ្រួសារ​នឹង​ទៅ​ស្រុក​កំណើត​នៅ​ឯ​ស្រុក​កោះ​ធំ​ ខេត្ត​កណ្ដាល​ ហើយ​គ្រោង​នឹង​ទៅ​វត្ត​កោះ​ទាវ​ក្នុង​ថ្ងៃ​បុណ្យ​ចុង​ក្រោយ​ផង​ដែរ។​

 

 

ចំណែក​អ្នក​ប្រដាល់​ក្រមុំ​តែង​ខ្លួន​ អ៊ុំ​ ចំរើន​ វិញ​ឲ្យ​ដឹង​ដែរ​ថា ​​រូប​គេ​​នឹង​ទៅ​លេង​ផ្ទះ​មិត្ត​ភក្ត្រ​នៅ​ខេត្ត​កំពង់​ចាម​ហើយ​ត្រលប់​មក​ភូមិ​តាឡី​ ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ​វិញ​ដើម្បី​ទៅ​វត្ត​ហាល​ដែល​ជា​ស្រុក​កំណើត​ជីតា​ផង​ដែរ។​

 

 

អតីត​ជើង​ខ្លាំង​មក​ពី​ក្លឹប​ឆ័ត្រយោង​៩១១​ ឡៅ​ ស៊ីណាត​ ​ប្រាប់​​ដឹង​​ថា​ ​លោក​ចង់​ទៅ​លេង​ស្រុក​កំណើត​ខាង​ប្រពន្ធ​ដែរ​ ប៉ុន្តែ​ដោយ​របួស​ជើង​​មិន​ទាន់​ជា​សះ​ស្បើយ​នៅ​ឡើយ​ ដូច្នេះ​​មិន​អាច​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​បាន​ឡើយ។ រូប​គេ​ និង​គ្រួសារ​នឹង​​ទៅ​វត្ត​ភ្នំ​ក្នុង​ថ្ងៃ​ភ្ជុំ​ធំ​នៅ​ខេត្ត​កំពង់ស្ពឺ​ដែល​ជា​ស្រុក​កំណើត​តែ​ម្តង។​

 

 

អត្ថបទ៖​ នួន​ ស៊ីណា

អត្ថបទពេញនិយម