ខ្នរ​ផ្ដល់​រង្វាន់​ប្រាក់​លាន​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ

  • 2016-09-28 23:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ គឺ​ខុស​ពី​រាល់​ឆ្នាំ​សម្រាប់​អ្នក​មីង វ៉ាន់ សុខុម។ គាត់​សប្បាយ​ចិត្ត និង​រំភើប​ជាង​រាល់​ឆ្នាំ ដោយសារ​តែ​គាត់​បាន​ឈ្នះ​រង្វាន់​ជា​ទឹក​ប្រាក់​ពី​ការ​ប្រើ​ប្រាស់​ម្សៅ​ស៊ុប​ខ្នរ។

 

អ្នក​មីង វ៉ាន់ សុខុម វ័យ​៥៥​ឆ្នាំ រស់​នៅ​ភូមិ​ក្បាល​កោះ ឃុំ​ឈើ​ខ្មៅ ស្រុក​កោះ​ធំ ខេត្តកណ្តាល និយាយ​ថា៖ "ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​ឈ្នះ​រង្វាន់ ១០ ម៉ឺន​រៀល ពី​ម្សៅ​ស៊ុប​ខ្នរ​ចំ​រដូវ​បុណ្យ​ភ្ជុំ​នេះ ព្រោះ​វា​អាច​ជួយ​ការ​ចំណាយ​បាន​ខ្លះ"។

 

គាត់​ជា​អ្នក​ឈ្នះ​រង្វាន់​មួយ​រូប​ក្នុង​ចំណោម​អតិថិជន​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ដែល​មាន​ឱកាស​ឈ្នះ​រាប់​ពាន់​រង្វាន់​ពី​ផលិត​ផល​ម្សៅ​ស៊ុប​ខ្នរ សរុប​ជា​ទឹក​ប្រាក់​ចំនួន ២៦៥ លាន​រៀល។

 

 

ឯ​បងស្រី ពុធ វឌ្ឍនា ដែល​ជា​ចុងភៅ​ប្រចាំ​គ្រួសារ និង​ជា​អ្នក​លក់​គុយទាវ​នៅ​ទីក្រុង​ភ្នំពេញ ក៏​នឹក​ស្មាន​មិន​ដល់​ថា​គាត់​ក៏​បាន​ឈ្នះ​រង្វាន់​ផង​ដែរ។បងស្រី ពុធ វឌ្ឍនា បាន​និយាយ​ថា៖ "មុន​ដំបូង ខ្ញុំ​អត់​ជឿ​ដែរ។ ខ្ញុំ​បើក​មើល ខ្ញុំ​បញ្ជាក់​សួរ​ប្ដី​ខ្ញុំ​ម្ដង។ ប្តី​ខ្ញុំ​ថា ប្រហែល​ជា​មិន​មែន​ត្រូវ​ទេ។ ខ្ញុំ​អត់​អស់​ចិត្ត ខ្ញុំ​មក​សួរ​អ្នក​លក់ អ្នក​លក់​ថា​ត្រូវ។ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ត្រូវ ១០ ម៉ឺន អ៊ីចឹង ព្រោះ​អត់​ដែល​ត្រូវ​រង្វាន់​សោះ​តែ​ម្តង"។

 

 

នា​រដូវ​បុណ្យ​ភ្ជុំ​នេះ ក្រុមហ៊ុន យូនីលីវើ កម្ពុជា ដែល​ចែក​ចាយ​ផលិត​ផល​ម្សៅ​ស៊ុប​ខ្នរ និង​ដុំ​ស៊ុប​ខ្នរ ដែល​ជា​ស្លាក​យីហោ​លំដាប់​ថ្នាក់​ពិភព​លោក ហើយ​ក៏​ជា​ផលិត​ផល​ដែល​ប្រជាជន​ខ្មែរ​និយម​ចូល​ចិត្ត ផ្ដល់​ប្រាក់​រង្វាន់​រាប់​លាន​រៀល ដែល​ចូលរួម​ធ្វើ​ឲ្យ​ការ​ជួបជុំ​ក្រុម​គ្រួសារ​របស់​ប្រជាជន​ខ្មែរ​កាន់​តែ​រីក​រាយ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​នេះ។

 

រង្វាន់​ដែល​ផ្តល់​ជូន​មាន ៣ ប្រភេទ គឺ ៥ លាន​រៀល ១​លាន​រៀល និង ១០ ម៉ឺន​រៀល សរុប​ទឹក​ប្រាក់​ចំនួន ២៦៥ លាន​រៀល។ ការ​ប្តូរ​រង្វាន់​ចាប់​ផ្ដើម​ពី​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ​ទី​៣១ ធ្នូ ២០១៦។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​អាន​ខាង​ក្រោយ​កញ្ចប់។

 

ម្សៅ​ស៊ុប​ខ្នរ និង​ដុំ​ស៊ុប​ខ្នរ ធានា​ធ្វើ​ឲ្យ​ម្ហូប​កាន់​តែ​ឈ្ងុយ​ឆ្ងាញ់​មាន​ជាតិ ព្រោះ​ផលិត​ពី​សាច់​មាន់​សុទ្ធ​ គុណ​ភាព​ខ្ពស់​ផ្តល់​នូវ​រសជាតិ​សាច់​ពិតៗ និង​គ្រឿង​ទេស​ល្អៗ​ជា​ច្រើន។ ម្សៅ​ស៊ុប​ខ្នរ គឺ​ប្រើ​សម្រាប់​គ្រប់​មុខ​ម្ហូប​ប្រភេទ​គោក ដូចជា ឆា ប្រឡាក់ និង​ញាំ ជាដើម រី​ឯ​ដុំ​ស៊ុប​ខ្នរ ប្រើ​សម្រាប់​គ្រប់​សម្ល​ទឹក ដូចជា ស្ងោរ​គ្រប់​ប្រភេទ ប្រហើរ និង​ស៊ុប ជាដើម៕

 

 

អត្ថបទ៖ ពាណិជ្ជកម្ម