ទារក​ចម្លែក​ ទើប​កើត​​មុខ​ចាស់​ដូច​តា​អាយុ​​៨០​ឆ្នាំ

  • 2016-09-29 17:46:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុការណ៍​ដ៏​កម្រ​ជួប​ប្រទះ​​មួយ​​ បាន​កើត​​ឡើង​​លើ​ទារក​​ជនជាតិ​បង់ក្លាដេស​ម្នាក់​ ដោយរូប​គេ​​​មាន​មុខ​មាត់​​​ខុស​ពីក្មេង​ដទៃ​ គឺ​ដូច​តា​ចាស់​អាយុ ៧០ ​ទៅ​​៨០​ឆ្នាំ។

 

 

ទារក​នេះ​​កើត​​នៅ​ស្រុក​ Magura ​​មាន​ស្បែក​ជ្រីវជ្រួញ​ ភ្នែក​ក្រហូង ខ្នង​កោង និង​រោម​ខ្នង​ក្រាស់​ដែលគេ​​កម្រ​បាន​ជួប​ប្រទះ។ ពេល​កើត​​​​ភ្លាម​ ក្រុម​គ្រូពេទ្យ​ក្នុង​ស្រុក​ ​បាន​សម្ដែង​អារម្មណ៍​ភ្ញាក់​ផ្អើល​ស្រឡាំង​កាំង ​តែ​បាន​ជឿ​ថា​ទារក​​នេះ​ប្រាកដ​ជា​កើត​ជំងឺ​​​កម្រ​មួយ​ឈ្មោះ​ថា Progeria ។

 

ជំងឺ Progeria ​បង្ក​ឡើង​ដោយ​​កំហុស​​ហ្សែន​មួយ​​ ​រួច​បណ្ដាល​ឲ្យ​ប្រូតេអ៊ីន​ប្រែ​ជា​ខុស​ប្រក្រតី។ ពេល​កោសិកា​​ប្រើ​ប្រាស់​ប្រូតេអ៊ីន​​ខុស​ប្រក្រតី​នេះ​ គេ​ហៅ​វា​ថាជំងឺ​ Progerin ដែល​​ធ្វើ​ឲ្យ​​រាង​កាយ​​​ចាស់​ជាង​អាយុ​យ៉ាង​លឿន​បំផុត។ ក្រោយ​ពេល​សិក្សា​ស្រាវ​ជ្រាវ គេ​រក​ឃើញ​ថា​​ក្នុង​ចំណោម​ក្មេង ៤​លាន​នាក់ ​​មាន​ម្នាក់​ប៉ុណ្ណោះ​កើត​ជំងឺ​ខាង​លើ​។

 

​​ចំណែក​អ្នក​ភូមិវិញ បន្ទាប់​ពី​ទទួល​​ដំណឹង​ថា​​មាន​ក្មេង​​ចម្លែក​​ ​ពួក​គេ​​​​ជា​ច្រើន​បាន​ទៅ​លេង​​គ្រួសារ​ក្មេង​ប្រុស​នេះ​ ព្រោះ​​ចង់​ឃើញ​ផ្ទាល់​ភ្នែក។ ឯ​ក្រុម​​​គ្រូពេទ្យ កំពុង​តាម​ដាន​​​សុខភាព និង​ការ​វិវឌ្ឍ​របស់​ក្មេង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​​ពេល​នេះ តែ​​មិន​ច្បាស់​ថា​​អាច​​ព្យាបាល​​​ឬ​ក៏​អត់​ឡើយ៕

 

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Dailymail