មូល​ហេតុ​២​ លោក​​ ធន់​ សុភា​ ចង់​ឲ្យ​ ម៉ឺន​ សុភា​ ចេញ​ទៅ​​វ៉ៃ​​នៅ​ក្រៅ​ប្រទេស

  • 2016-09-29 21:01:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​គ្រូ​ប្រដាល់​គុន​ខ្មែរ​ ធន់​ សុភា​ ចង់​ឃើញ​​សិស្ស​របស់​លោក​​គឺ​អ្នក​លេង​កណ្តាប់​ដៃ​ ម៉ឺន សុភា ចេញ​​ទៅ​បង្ហា​សមត្ថភាព​ប្រកួត​​លើ​ឆាក​សង្វៀន​អន្តរជាតិ​​ដើម្បី​ពង្រីក​ផ្សព្វផ្សាយ​​ក្បាច់​​គុន​ខ្មែរ​ឲ្យ​កាន់​តែ​ទូលំទូលាយ​ ​និង​ពង្រឹង​សមត្ថភាព​របស់​ខ្លួន ខណៈ​កីឡាករ​រូប​នេះ​មាន​កម្រិត​សមត្ថភាព​ខ្ពស់​ស្ទើរ​រក​គូ​ប្រកួត​មិន​បាន​នៅ​ក្នុង​ស្រុក។

 

 

គ្រូ​ប្រដាល់​ប្រចាំ​ក្លឹប​ក្រសួងការពារជាតិ​ ធន់​ សុភា​ ដោយ​មើល​ឃើញ​ពី​សមត្ថភាព​ដ៏​ល្អ​ និង​ភាព​ខ្លាំង​ខ្លា​របស់​ ម៉ឺន សុភា ដែល​អាច​ចេញ​ទៅ​បង្ហាញ​សមត្ថភាព​​​នៅ​​ក្រៅ​ប្រទេស​ឲ្យ​បាន​ញឹកញាប់ ។​ រូប​គេ​ជា​​កីឡាករ​ខ្លាំង​ជួរ​មុខ​នៅ​កម្ពុជា​ស្ទើរ​តែ​គ្មាន​គូរ​ប្រកួត​នៅ​ក្នុង​ស្រុក។​ ​ក្នុង​នាម​ជា​គ្រូ​បង្វឹក​ផ្ទាល់​របស់​ ម៉ឺន​ សុភា​ ​លោក​ចង់​ឲ្យ ​សុភា​ ទៅ​បង្ហា​សមត្ថភាព​នៅ​ក្រៅ​ប្រទេស​ ​និង​អាច​នាំ​យក​ភាព​ជោគជ័យ​ជូន​ជាតិ​។ ម្យ៉ាង​ទៀត​​អ្នក​ប្រដាល់​ល្អ​កណ្តាប់​ដៃ​រូប​នេះ​អាច​ទទួល​បាន​បទពិសោធន៍​​កាន់​តែ​ច្រើន​ពី​ឆាក​អន្តរជាតិ។

 

ម៉ឺន​ សុភា​ ​បាន​និយាយ​​ថា ​ពេល​ចេញ​ទៅ​ប្រកួត​ក្រៅ​ប្រទេស​ ពិត​ជា​​អាច​ទទួល​បាន​បទពិសោធន៍​ថ្មី​ៗ​ និង​ឆាប់​​​ល្បីល្បាញ​ថែម​ទៀត​។ ជា​ពិសេស​ការ​ប្រកួត​នៅ​ក្រៅ​ស្រុក​ក៏​អាច​ជួយ​លើក​មុខមាត់​ក្រុម​គ្រួសារ និង​​ប្រទេស​ជាតិ​ ព្រម​ទាំង​​បាន​ប្រាក់​តម្លៃ​ខ្លួន​ខ្ពស់​ទៀត​ផង។​

 

 

លោក​គ្រូ​ ធន់​ សុភា​ ដែល​ជា​អាជ្ញា​កណ្ដាល ​និង​ជា​ចៅ​ក្រម​របស់​សហព័ន្ធ​ប្រដាល់​កម្ពុជា​ជា​អតីត​កីឡាករ​ប្រដាល់​ជើង​ខ្លាំង​ជំនាន់​មុន៕​​

 

អត្ថបទ៖​ នួន​ ស៊ីណា