Apple​ ​នឹង​បញ្ចេញ​ ​iPad​ ​Pro​ ​៣​ ​ម៉ូដែល​នា​ឆ្នាំ​ក្រោយ

  • 2016-10-04 16:44:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple​ ​កំពុង​មាន​គម្រោង​បញ្ចេញ​ ​iPad Pro​ ​៣​ ​ម៉ូដែល​នា​ឆ្នាំ​ក្រោយ​ ​នេះ​ដោយ​យោង​តាម​ការ​បង្ហាញ​ពី​គេហទំព័រ​បច្ចេកវិទ្យា​ដ៏​ធំ​របស់​ជប៉ុន​ ​Macotakara។

 

 

iPad Pro​ ​ម៉ូដែល​ថ្មី​មាន​ទំហំ​ ​7.9​ ​អ៊ីញ​ ​ប្រភេទ​ ​iPad Pro mini​ ​អម​ជា​មួយ​ឧបករណ៍​បំពង​សំឡេង​ ​៤​ ​គ្រាប់​ ​និង​រន្ធ​បញ្ចូល​ថាមពល​ឆាប់រហ័ស។ ទន្ទឹម​នឹង​នេះ​ ​iPad Pro​ ​ម៉ូដែល​មួយ​ទៀត​មាន​អេក្រង់​ ​10.1​ ​អ៊ីញ​ ​ហើយ​បំពាក់​កាមេរ៉ា​មាន​កម្រិត​ចាប់​រូប​ ​១២​ ​មេហ្គាភិចសែល​ ​និង​មាន​ភ្លើង​ ​LED​ ​ជំនួញ​ដល់​ការ​ថត​រូប។ ជា​ចុង​ក្រោយ​គឺ​ម៉ូដែល​ ​iPad Pro 2​ ​​មាន​អេក្រង់​ ​12.9​ ​​កាមេរ៉ា​កម្រិត​ចាប់​រូប​ ​១២​ ​មេហ្គាភិចសែល​ ​និង​មាន​ភ្លើង​ ​LED​ ​ជំនួញ​ដល់​ការ​ថត​រូប។

 

ដោយ​ឡែក​សម្រាប់​ការ​បង្ហាញ​នោះ​មិន​បាន​បញ្ជាក់​ទេ​ថា​តើ​ ​iPad​ ​ជំនាន់​ថ្មី​ទាំង​នោះ​មាន​បំពាក់​រន្ធ​កាស​ ​3.5mm​ ​ដែរ​ឬ​ទេ៕

 

អាន​បន្ត​ ​៖​ មូលហេតុ​ iPhone 7 ពណ៌​ខ្មៅ​រលោង​ ពិបាក​រក​ទិញ​ជាង​គេ

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ប្រភព​ ​៖​ ​verge

អត្ថបទពេញនិយម