ឡាន Ford Bronco​ ​នឹង​ផលិត​ឡើងវិញ​ ​ក្រោយ​បាត់មុខ​ ​២០​ ​ឆ្នាំ

  • 2016-10-04 21:15:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ការ​បង្ហាញ​ពី​ការិយាល័យ​កណ្ដាល​របស់​ ​Ford​ ​បាន​ឲ្យ​ដឹង​ថា​ពួក​គេ​ត្រៀម​ផលិត​ឡើង​វិញ នូវ​រថយន្ត​ប្រភេទ​ ​SUV​ ​ទ្វារ​ ​២​ ​ម៉ូដែល​ ​Bronco​ ​២០១៨​ ​ក្រោយ​ផ្អាក​ដំណើរ​ការ​ផលិត​កាលពី ២០ ឆ្នាំមុន។

 

 

ក្រៅ​ពី​បង្ហាញ​គម្រោង​ផលិត​ឡើង​វិញ​ ​Ford​ ​មិន​បាន​បង្ហើប​ពី​លក្ខណៈ​សម្បត្តិ​នានា​ ​ឬ​បច្ចេកវិទ្យា​ដែល​អាច​បំពាក់​លើ​ ​Bronco​ ​ម៉ូដែល​ថ្មី​នេះ​ទេ​ ​តែ​ដឹង​ត្រឹម​ថា​រថយន្ត​នេះ​មាន​រូបរាង​ដ៏​ទាក់ទាញ​ ​ជា​ពិសេស​សម្រាប់​បើកបរ​ក្នុង​ស្ថានភាព​ផ្លូវ​លំបាក​ ​(Offroad) ។

 

គួរ​ដឹង​ផង​ដែរ​ថា​ ​Bronco​ ​ជា​កំពូល​ ​SUV​ ​ទ្វារ​ ​២​ ​របស់​ ​Ford​ ​ដែល​បង្ហាញ​ខ្លួន​ដំបូង​កាល​ពី​ឆ្នាំ​ ​១៩៦៦​ ​តែ​ត្រូវ​ក្រុមហ៊ុន​ផ្អាក​ផលិត​កាល​ពី​ឆ្នាំ​ ​១៩៩៦៕

 

 

 

 

Bronco ម៉ូដែល ១៩៦៦ ដល់ ១៩៧៧

 

Bronco ម៉ូដែល ១៩៧៨

 

អាន​បន្ត​ ​៖​ ធ្លាយ​រូបរាង​ និង ចំណុច​ខ្លាំង​​ទូរសព្ទ​ជំនាន់​ថ្មី​របស់​ Google

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ប្រភព​ ​៖​ ​maxim