សាឡាត់ ស្រីឡាង ភ័យ​ផង​អរ​ផង​ ពេល​បាន​សម្តែង​ជាមួយ​ Idol

  • 2016-10-05 14:11:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា សាឡាត់ ស្រីឡាង បាន​លើក​ឡើង​ថា​នេះ​ជា​លើក​ទី​១​ ​ដែល​បាន​សម្តែង​រួម​គ្នា​ជា​មួយ​លោក លឹម​ ជា​ឡាយ​ ជា​ Idol ម្នាក់​ដែលនាង​​​ស្រឡាញ់​ និង​គាំ​ទ្ររហូត​មក ជា​ហេតុ​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ភ័យ​ផង​អរ​ផង​។

 

 

“​ខ្ញុំ​មិន​នឹក​ស្មាន​ថា​បាន​សម្តែង​រួម​គ្នា​ជា​មួយ​បង​ ជាឡាយ នោះ​ទេ​បង​ ព្រោះ​គាត់​ជា​Idol របស់​ខ្ញុំ​ នៅ​ពេល​សម្តែង​ជាមួយ​គាត់​ខ្ញុំ​អញ្ចឹង​ទៅ​ ខ្ញុំ​មាន​អារ​ម្ម​ណ៍​ភ័យ​ផង​អរ​ផង រក​​ថា​មិន​ត្រូវ​។ រឿង​ដែល​ខ្ញុំ​សម្តែង​ជា​មួយ​ បង​ជាឡាយ នេះ​គឺ​ខ្ញុំ​ និង​គាត់​សម្តែង​ជា​តួឯក​ជា​មួយ​គ្នា​​តែ​ម្តងទៅ​​បង​នៅ​ក្នុង​រឿង​ “ទី​បញ្ចប់​នៃ​ស្នេហ៍” "។ កញ្ញា សាឡាត់ ស្រីឡាង ថ្លែង​។

 

តួ​ឯក​ស្រី​នៅ​ក្នុង​រឿង​ "ទីបញ្ចប់​នៃ​ស្នេហ៍​"ខាង​លើ​បន្ថែមថា​៖​ ទោះ​បី​ជា​មាន​អារម្មណ៍​ភ័យ​ផង​អរ​ផងក្តី​ ​នៅ​ពេល​សម្តែង​ជា​មួយ​លោក លឹម ជាឡាយ ​សំរាប់​រូប​នាង​ផ្ទាល់​នៅ​តែអាច​សម្តែង​បាន​យ៉ាង​រលូន​ដោយ​មិន​មាន​ផល​លំបាក់​អ្វី​នោះ​ទេ​​។

 

 

ទទួល​បាន​ឱកាស​សម្ដែង​ជាមួយ idol ធ្វើ​ឲ្យ​ សាឡាត់ ស្រីឡាង ភ័យ​អរ​ល្មម​ទេ ប៉ុន្តែ​សម្ដែង​ឈុត​ឱប​ថើប​ជាមួយ​ទៀត រឹត​តែ​ធ្វើ​ឲ្យ​នាង​ភ័យ​ខ្លាំង ទប់​អារម្មណ៍​មិន​ចង់​បាន។ សាឡាត់ ស្រីឡាង ថ្លែង​ថា​ "ចាស៎​បង​នៅ​ក្នុង​រឿង​ "ទី​បញ្ចប់​នៃ​ស្នេហ៍" មាន​ឈុត​ឆាក់​ឱប​ថើប​ ស្នេហា​អូ​ន​បងជាមួយ​តួឯក​ប្រុស​​ ខ្ញុំ​អៀន​​ខ្លាំង​ណាស់​ នៅ​ពេល​ដែល​ដល់​ឈុត​ត្រង់​នេះ​​បង​"៕

 

អត្ថបទ​៖ ឆុង ស៊ីណាន​​​​​​​​​​​​​​​

អត្ថបទពេញនិយម