ភ្លក់​មាន់​អាំង វាលរេញ

  • 2016-10-05 15:36:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន់​អាំង វាលរេញ គឺ​ជា​មុខ​ម្ហូប​​ពេញ​និយម​​មួយ​របស់​អ្នក​ស្រុក​ព្រៃនប់ ខេត្ត ព្រះសីហនុ ជាពិសេស​គឺ​​សម្រាប់​អ្នក​ធ្វើ​ដំណើរ​មក​​លេង​ក្រុង​ព្រះសីហនុ។ មាន់​​ដែល​មក​ចម្អិន​នៅ​​ទី​នេះ គឺ​ជា​មាន់​​ស្រែ​សុទ្ធសាធ ដែល​ត្រូវ​បាន​ចិញ្ចឹម​ដោយ​អ្នក​ស្រុក។

 

 

នៅ​ទី​នេះ​មាន​ហាង​​៣កន្លែង ​មាន​លក់​មាន់​​អាំង​​ប្រភេទ​នេះ ហើយ​​តម្លៃ​វិញ​ប្រហាក់ប្រហែល​គ្នា ប៉ុន្តែ​រស់​ជាតិ​អាស្រ័យ​លើ​ថ្វីដៃ​​ចុងភៅ។ អ្វី​ដែល​ពិសេស​​​​នោះ មាន់​អាំង​វាលរេញ មាន់​ទឹក​ជ្រលក់​ជា​ទឹក​​ត្រី​កោះ​​កុង និង​មាន​អន្លក់​ជា​ច្រើន​មុខ​សម្រាប់​ផ្ទាប់​ជា​មួយ។  

តាម​ការ​ឲ្យ​ដឹង​ពី អ្នក​ស្រី តូយ ស្រីឡា ម្ចាស់​ហាង ​"មាន់​អាំង​វាល​រេញ" ដែល​ជា​ហាង​ធំ​ជាង​គេ​បាន​ឲ្យ​ដឹង​ថា មាន់​អាំង​វាលរេញ​បាន​ចាប់​​ផ្ដើម​ល្បី​​ឈ្មោះ​ជាង​៧ឆ្នាំ​​ហើយ ដោយ​ដំបូង​ឡើយ​មាន​លក់​តែ​ហាង​អ្នក​ស្រី​១ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយៗ​មក​ក៏​មាន​អ្នក​ភូមិ​លក់​តាម​ជា​បន្តបន្ទាប់។

 

 

ម្ចាស់​ហាង​ខាង​លើក​បាន​ឲ្យដឹង​ថា ភ្ញៀវ​​ដែល​យក​មក​ពិសា​អាច​កុម្ម៉ង់​១ចាន​ក៏​បាន ឬ កុម្ម៉ង់​មាន់​១ក្បាល​ក៏​បាន។ ១ចាន​អាច​យក​ស្លាប​​មាន់​ក៏​បាន​ភ្លៅ​ក៏បាន តម្លៃ១១ ០០០រៀល ចំពោះ​មាន់១ក្បាល​​វិញ មាន់​ធំ​ថ្លៃ៥០ ០០០រៀល មាន់រាង​តូច​បន្តិច​​ថ្លៃ៤០ ០០០រៀល។ មាន់​​អាំង​វាល​រេញ បាន​លក់​ចាប់​ពី​ម៉ោង៩ ព្រឹក​ដល់​ម៉ោង១០យប់។

 

 

 

 

 

 

 
 

  អត្ថបទ៖ ខុត សីហា

អត្ថបទពេញនិយម