ការ​បែក​បាក់​គ្រួសារ​អាច​ជា​មូលហេតុ​ដែល​ Martial ធ្លាក់​ទម្រង់​លេង​

  • 2016-10-05 16:12:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Manchester United ព្រួយ​បារម្ភ​ចំពោះ​រឿង​ឯក​ជន​របស់​ Anthony Martial ថា​អាច​ជា​មូល​ហេតុ​​ធ្វើ​ឲ្យ​រូប​គេ​មាន​ទម្រង់​លេង​ធ្លាក់​ចុះ​នៅ​រដូវ​កាល​នេះ។

 

 

ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​បាន​ប្ដូរ​ចូល​កាល​ពី​ថ្ងៃ​អាទិត្យ​ហើយ​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​ដ៏​អស្ចារ្យ​ក្នុង​ការ​ប្រកួត​ស្មើ​គ្នា​ ១-១ ជា​មួយ Stoke City តែ​យ៉ាង​ណា​មិញ​នេះ​គឺ​ជា​គ្រាប់​បាល់​ដំបូង​ប៉ុណ្ណោះ​រដូវ​កាល​នេះ ក្រោយ​បង្ហាញ​ខ្លួន​បាន​៩​ប្រកួត។​

 

មូល​ហេតុ​​រូប​គេ​មិន​សូវ​លេច​ធ្លោ​ដូច​ពេល​មក​កាន់​ទឹកដី​ Old Trafford ដំបូង​ ត្រូវ​ក្លឹប​ជើង​ឯក​លីគ​កំពូល​អង់គ្លេស​២០​សម័យ​កាល​ សង្ស័យ​ថា​ប្រហែល​មក​ពី​រឿង​រ៉ាវ​បែក​បាក់​ជាមួយ​មិត្ត​ស្រី​ឈ្មោះ Samantha Jacquelinet បន្ទាប់​ពី​គូស្នេហ៍​ទាំង​ពីរ​រួម​រស់​ជាមួយ​គ្នា​ជាង​៣​ឆ្នាំ​ហើយ​មាន​កូន​ស្រី​ម្នាក់​ឈ្មោះ Peyton។

 

កីឡាករ​ដែល​ទើប​តែ​បាត់​បង់​លេខ​៩​របស់​​ខ្លួន​ឲ្យ​ទៅ​ Zlatan Ibrahimovic បច្ចុប្បន្ន​កំពុង​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ​មាន់គក​បារាំង​ត្រៀម​ការ​ប្រកួត​ជម្រុះ​ World Cup ទល់​នឹង​ ប៊ុលហ្គារី និង​ហូឡង់​៕

 

 

 

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ Dailymail