ចង់បានការងារធ្វើពេក បុរសម្នាក់ទៅកែសុដន់ឡើងដូចមនុស្សស្រី
- 2016-10-05 16:52:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បានការងារធ្វើពេក បុរសម្នាក់ទៅកែសុដន់ឡើងដូចមនុស្សស្រី
ចន្លោះមិនឃើញ
ដោយសារតែមានភាពជឿជាក់ថា មនុស្សស្រីអាចមានឱកាសការងារច្រើន បុរសគ្មានការងារធ្វើម្នាក់ នៅក្នុងប្រទេសចិន បានសម្រេចចិត្តទៅកែសុដន់ ដោយសង្ឃឹមថានឹងអាចទទួលបានការងារធ្វើ។
បុរសវ័យ៣០ឆ្នាំម្នាក់ មានឈ្មោះថា Ho បានគិតថាខ្លួនអាចមានឱកាសការងារកាន់តែច្រើន បន្ទាប់ពីធ្វើការពង្រីកសុដន់ ដែលចំណាយអស់ប្រាក់ប្រមាណ ៦ ០០០ដុល្លារ។ បទពិសោធន៍ការងាររបស់ លោក Ho គឺមានកំណត់ ហើយការងារដែលគាត់ស្វែងរក ក៏មិនអំណោយផលទៀត ដូច្នេះគាត់ក៏បានធ្វើដំណើរ ទៅកាន់ទីក្រុង Changsha នៅក្នុងខែសីហា ដើម្បីធ្វើការវះកាត់តែម្តង។
លោក Ho
បើយោងតាមប្រភពព័ត៌មានក្នុងស្រុក បានឲ្យដឹងថា លោក Ho បានខ្ចីប្រាក់គេជាង ៥ ៨០០ដុល្លារ ដើម្បីធ្វើការវះកាត់។ ទោះបីជាយ៉ាងណា ការកែពង្រីកសុដន់ឲ្យធំដូចមនុស្សស្រីនេះ ហាក់បីដូចជាមិនទទួលបានផល និងមិនស្ថិតស្ថេរឡើយ សម្រាប់លោក Ho ដោយសារតែរាងរូបរបស់គាត់ បានបណ្តាលឲ្យមានភាពតានតឹងនៅក្នុងក្រុមគ្រួសារ ដូច្នេះគាត់ក៏បានទៅវះកាត់ចេញវិញ នៅខែបន្ទាប់។
ម្តាយរបស់លោក Ho បាននិយាយប្រាប់ថា «ខ្ញុំមានការភ័យខ្លាចខ្លាំងណាស់... តើវាអាចក្លាយជាបែបនេះយ៉ាងម៉េចទៅ? តើបុរសដែលមានសុដន់ធំម្នាក់ អាចប្រឈមមុខជាមួយអ្នកដទៃយ៉ាងម៉េចទៅ?»៕
ម្តាយលោក Ho
ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ nextshark