Rock បញ្ចេញ​ឈុត​ក្រៅ​ឆាក​ក្នុង​​​រឿង​ "នារី​វេទ​មន្ត"

  • 2016-10-05 21:42:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកដឹកនាំ​ Jimmy Henderson មាន​ប្រសាសន៍​ថា​ល្ងាច​នេះ​រឿង​ខ្មែរ​របស់​ផលិតកម្ម​ Rock "នារី​វេទមន្ត" នឹង​សម្ពោធ​ផ្លូវ​ការ​នៅ​រោង​ភាព​យន្ត​ Major Cineplex by Cellcard តែ​យ៉ាង​ណា​មុន​នឹង​ទស្សនា​សាច់​រឿង​ទាំង​មូល លោក​ថា ​មក​មើល​ឈុត​ក្រៅ​ឆាករឿង​នេះ​​ខ្លះៗ​សិន។

 

ទស្សនា​វីដេអូ​ក្រៅ​ឆាក​ខ្លះៗក្នុងរឿង "នារី​វេទមន្ត"​ ខាង​ក្រោម៖

 

 

ក្នុង​វីដេអូ​ឈុត​ក្រៅ​ឆាក​ខាង​លើ​ អ្នក​ដឹកនាំ​រឿងដដែល មាន​ប្រសាសន៍​ថា មានលាយ​ឡំ​ ​៣​​​ប្លង់​ផ្សេងៗ​គ្នា​។ លោក​ថា ប្លង់ទី១ ចង់​បង្ហាញ​ពី​​តួ​ស្រី​សម្ដែង​ដោយ​ ឌុច លីដា​ ចូល​ព្រៃ​ដើម្បី​ស្វែង​រក​ផ្កា​ម្យ៉ាង​មក​ជួយ​ប្រោះ​ព្រំ​ជីវិត​មនុស្ស​លោក។ ទី​២ ​បង្ហាញ​ពី​មេឃុំ ដើរ​ចេញ​ទៅ បរបាញ់ស​ត្វ​ និង​សំដៅ​ទៅ​រក​ផ្នូរប្រពន្ធ​លោក និង​ទី​៣ចង់​បង្ហាញ​ពី​​ការ​ស្រមើស្រមៃ​របស់​តួ​អង្គ​ប្រុស អ៊ូ តារា​ ចុះ​មុជទឹក​លេង៕

 

​​

សកម្មភាព​ក្រុមការងារ​​ផលិតកម្ម Rock

 

អត្ថបទ៖ ថា ម៉ាលីដា វីដេអូ​៖ ផ្តល់​ដោយ​លោក Jimmy Henderson

អត្ថបទថ្មី