​Adobe ផ្តល់​អាហារូបករណ៍​ថា្នក់​បរិញ្ញាប័ត្រ សម្រាប់​និស្សិត​ស្រី​រៀន​ជំនាញ IT

  • 2016-10-08 14:00:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ល្បី​ឈ្មោះផ្នែក​ឌឺហ្សាញ Adobe Inc បាន​សម្រេច​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​ស្រី​រៀន​ជំនាញ​វិទ្យាសាស្រ្ត​កុំព្យូទ័រ​ទូទាំង​ពិភពលោក​រួម​ទាំង​ប្រទេស​កម្ពុជា​យើង​ផង​ដើម្បី​បន្ត​​ការ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ។

កាល​បរិឆ្ឆេទ​ដាក់​ពាក្យ និង​ឈប់​ទទួល​ពាក្យ

កម្មវិធី​អាហារូបករណ៍ Adobe Research Women in Technology នេះចាប់​ទទួល​ពាក្យ​ពី​ថ្ងៃ​នេះ​​រហូត​ដល់​ថ្ងៃ ៣១ ​ខែ​តុលា ឆ្នាំ២០១៦

 

របៀប​នៃ​ការ​ដាក់​ពាក្យ

បេក្ខជន​​ដែល​មាន​បំណង​ចង់​ដាក់​ពាក្យ ត្រូវ​បំពេញ​សំណុំ​បែប​បទ​តាម​រយៈ​អនឡាញ នៅ​ទី​នេះ

 

 

លក្ខខណ្ឌ​នៃ​អាហារូបករណ៍

-ជា​និស្សិត​ស្រី​សិក្សា​ជំនាញIT ឬ​វិទ្យាសាស្រ្ត​កុំព្យូទ័រ

-មាន GPA ខ្ពស់​ចាប់​ពី 3.0ឡើង​ទៅ

-ត្រូវ​ភ្ជាប់​មក​ជាមួយ​សំណេរ​រៀបរាប់​​ពី​ការ​ប្តេជ្ញាចិត្ត​ផ្ទាល់​ខ្លួន Personal Statement

-ត្រូវ​ភ្ជាប់​មក​ជាមួយ​ប្រវត្តិ​រូប​សង្ខេប ព្រឹត្តិប័ត្រ​​ពិន្ទ​ប្រចាំ​ឆ្នាំ

-ត្រូវ​មាន​អ្នក​ធានា(References)ចំនូន​បី​អ្នក

-ត្រូវ​ធ្វើ​វីដេអូ​យ៉ាង​ខ្លី​ត្រឹម ១​នាទី​និយាយ​ពី​ការងារ​ក្នុង​ក្ដី​ស្រម៉ៃ​ភ្ជាប់​ជាមួយ CV។

 

អត្ថប្រយោជន៍​នៃ​អាហារូបករណ៍

-ទទួល​បានទឹកប្រាក់​លើក​ទឹក​ចិត្ត ១០ ០០០​ដុល្លារ

-ទទួល​បាន​ឧកាស​ក្លាយ​ជា​សមាជិក​ពេញ​មួយ​ឆ្នាំ​សម្រាប់​ការ​ប្រើ​ប្រាស់ Adobe Creative Cloud

-ទទួល​បាន​ឧកាស​ក្លាយ​ជា​អ្នក​ណែ​នាំ​ក្នុង​កម្មវិធី​អាហារូបករណ៍ Adobe Research នៅ​ឆ្នាំ​បន្ទាប់

-និងមាន​ឧកាស​ក្លាយ​ជា​បុគ្គលិក​ហាត់ការ(Internship) នៅ​ក្នុង​ក្រុមហ៊ុន Adobe។

 

ដំណើរការ​នៃ​ការ​ជ្រើសរើស

គណៈកម្មការ​នៃ​កម្មវិធី​អាហារូបករណ៍ Adobe Research ​នឹង​ធ្វើការ​ត្រួតពិនិត្យ​សំណុំ​បែបបទ​គ្រប់​បេក្ខជន​ទាំងអស់​និង​ចុង​ក្រោយ​ជ្រើសរើស​យក​បេក្ខជន​ដែល​មាន​ព្រឹត្តិប័ត្រ​​ពិន្ទ​ប្រចាំ​ឆ្នាំ​ល្អ មាន​សំណេរ​រៀបរាប់​​ពី​ការ​ប្តេជ្ញាចិត្ត​ផ្ទាល់​ខ្លួន (Personal Statement) ជា​ភាសា​អង់គ្លេស​បាន​ល្អ ​និង​​មាន​លិខិត​បញ្ជាក់​ពី​គ្រូ (Recommendation Letters) ​ចំនួន​បីរូប។

 

បញ្ជាក់៖ លទ្ធផល​បេក្ខជន​ដែល​ត្រូវ​បាន​ជ្រើស​រើស​យក​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី ១៥ ខែ​ធ្នូ ឆ្នាំ​២០១៦។

 

អត្ថបទ៖ រក្សា

ប្រភព​៖ Adobe