ប្រាក់​ មុន្នីឧត្តម៖ ទាំង​៣​ក្រុម​ជម្រុះ​ Suzuki Cup ជា​ឧបសគ្គ​ធំ​ចំពោះ​កម្ពុជា

  • 2016-10-11 13:10:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាក់​ មុន្នីឧត្ដម​ យល់​ឃើញ​ថា ក្រុម​ទាំង​៣​​ដែល​ប្រកួត​ចូល​រួម​ប្រកួត​​​ជម្រុះ​ពាន​រង្វាន់​ AFF Suzuki Cup​ ​​ចាប់​ពី​​ថ្ងៃ​ទី១៥​ ខែ​តុលា​ ឆ្នាំ២០១៦ ខាងមុខនេះទេ​​សុទ្ធ​តែ​ជា​ឧបសគ្គ​ធំ​សម្រាប់​ម្ចាស់​ផ្ទះ​កម្ពុជា​ដែល​ចង់​បង្កើត​​ប្រវត្តិ​សាស្ត្រ​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ។ ​

ប្រាក់ មុន្នីឧត្តម (លេខ​៧)

 

កីឡាករ​ឆ្នើម​របស់កម្ពុជារូបនេះ​បាន​ឲ្យ​ Sabay​ ដឹង​ថា ​ប្រទេស​ទាំង​៣គឺ​ឡាវ ទីម័រ​ខាង​កើត​ និង​​ ប្រ៊ុយណេ​សុទ្ធ​​តែ​មាន​គុណភាព​បាល់​ បច្ចេកទេស និង​សមត្ថភាព​​មិន​ខុស​​គ្នា​ប៉ុន្មាន​ឡើយ​ ដូច្នេះ​ច្បាស់​ណាស់​ ​ក្រុម​ទាំង​៣​ជា​ឧបសគ្គ​ខ្លាំង​សម្រាប់​កម្ពុជា។ ទោះ​បី​ជា​យ៉ាង​ណា សមាជិក​មក​ពី​ក្រុម​​ព្រះ​ខ័ន​រាជ​ស្វាយរៀង​រូប​នេះ​​ថា ក្រុម​កម្ពុជា​ត្រូវ​តែ​ប្រឹង​ប្រែង​ និង​ជម្នះ​បញ្ហាលំបាក​ទាំង​នេះ​​ដើម្បី​ឆ្ពោះ​ទៅ​វគ្គ​បន្ត​ទៀត។

 

 

ប្រធាន​ក្រុម​រូប​នេះ​បាន​សំណូម​ពរ​ឲ្យ​អ្នក​ស្រលាញ់​វិស័យ​បាល់ទាត់​កម្ពុជា​កុំ​ភ្លេច​មក​គាំទ្រ​ឲ្យ​បាន​ច្រើន​ដើម្បី​លើក​ទឹក​ចិត្ត​ដល់កីឡាករ​ឲ្យ​ធ្វើ​បាន​ល្អ​នៅ​ថ្ងៃ​ប្រកួត​ដ៏​សំខាន់​សម្រាប់​កម្ពុជា​នៅ​ថ្ងៃ​ខាង​មុខ​នេះ ។​

 

វីដេអូ ការ​លើក​ឡើង​របស់ ប្រាក់ មុន្នីឧត្តម​

អត្តបទ៖​ នួន​ ស៊ីណា
អត្ថបទថ្មី